សូហ្វតិន្នីសកម្ពុជា ឈ្នះមេដាសមាស លើវិញ្ញាសាក្រុមបុរស
ភ្នំពេញ៖លោកឧត្ដមសេនីយឯក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានញ្ជើញទទួលស្វាគមន៍ ក្រុមកីឡាករសូហ្វតិន្នីសកម្ពុជា ដែលដណ្ដើមបានមេដាសមាស លើវិញ្ញាសាក្រុមបុរស នៃការប្រកួតក្នុងព្រឹត្តិការណ៍ “World Soft Tennis Champions 2019” កម្រិតទី២ នៅទីក្រុង Taizhou ប្រទេសចិន។
នេះគឺដូចអ្វីដែលលោកបានអះអាងអញ្ចឹង លោកធ្លាប់បាននិយាយថា សូហ្វតិន្នីសកម្ពុជា
ពិតជាខ្លាំងលើវិញ្ញាសាក្រុម ។គ្រប់ការប្រកួត លោកតែងតែរំពឹងថា វិញ្ញាសាក្រុមកម្ពុជាតែងតែដណ្ដើមបានលទ្ធផលល្អជានិច្ច ។
លោកចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀត របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
សម្រាប់ឆ្នាំនេះ កាលពីខែមុន យើបានចេញទៅប្រកួតជើងឯកយុវជនអាស៊ី និងជើងឯកសកលវិទ្យាល័យ ទទួលបានមេដាយសំរិទ្ធ៣គ្រឿង។ ការប្រកួតនេះ ប្រព្រឹត្តឡើង៤ឆ្នាំម្តង កាលពីឆ្នាំ២០១៥ យើងមិនទទួលបានមេដាយឡើយ សម្រាប់ “World Soft Tennis Champions 2019”លើកទី១៦ យើងដណ្តើមមេដាយមាស ក្នុងកម្រិត “B”។
លោកឧត្ដមសេនីយឯក បានបន្តថា ការប្រកួត“World Soft Tennis Champions 2019”
មាន៣២ប្រទេស ចូលរួម ពេលចាប់ផ្តើមការប្រកួតកម្ពុជា ចាញ់ក្រុមកូរ៉េ ក៏ត្រូវចុះទៅលេងនៅ
កម្រិត“B” ជាមួយ១៥ក្រុមផ្សេងទៀត ចំណែក១៦ក្រុម ដែលឈ្នះត្រូវបន្តដំណើរ ចូលជើងឯក
កម្រិត“A” ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្ពុជា បានយកឈ្នះឡាវ ទើបធ្វើឲ្យកម្ពុជា ទទួលបានមេដាយមាសលើវិញ្ញាសាក្រុមបុរស។
ក្រុមអត្តពលិកសូហ្វតេន្នីសកម្ពុជា ចំនួន១២រូប ចេញដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃទី ២៤ តុលា ២០១៩ ដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយឯកជា ប៊ុនហេង ដើម្បីចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកនេះ រយៈពេល៧ថ្ងៃ ពោលគឺពីថ្ងៃទី ២៥ ដល់ ៣១ តុលា តែលោកបានត្រឡប់មកវិញមុន ៕