ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបមុខស​ញ្ញា ​២នាក់ ជួ​ញ​ដូរសារធាតុញៀនជាង២ខាំ ​នៅ​​មូល​ដ្ឋាន

139

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន។ កម្លាំងជំនាញប្រឆាំងគ្រឿងញៀ​ន​ ចូលរួមកម្លាំងអន្តរាគ​មន៍ នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបា​ល​រដ្ឋបា​លវ​ត្តគរ​ បង្ក្រាបឃាត់ មុខស​ញ្ញាចំ​នួន ​២នាក់ ក្នុងករណីជួ​ញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន​នៅ​មូលដ្ឋាន។​

កាលពីថ្ងៃ​ សុក្រ​ ទី១ ខែ​ វិច្ឆិកា​ ឆ្នាំ២០១ ៩ វេលាម៉ោង ១៤និង៣០នាទី អនុវត្តតាមមតិណែនាំរ​ប​ស់លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុ ខុន​ ស្នង​ការ​នៃស្ន​ង​ការដ្ឋា​ននគ​របា​លខេ​ត្តបា​ត់​ដំបង ក៏ដូចជាមតិដឹកនាំរបស់លោកឧត្ត​ម​សេនី​យ៍ត្រី​ កុយ ​ហៀង​ ស្នងការរងទទួលផែនកា​រ​ងារប្រ​ឆាំង​គ្រឿង​ញៀន ​និងដោយបានការសម្រ​ប​ស ម្រួ​លលើនីតិវិធីពីលោក​នួន​​​ សា​​​ន​ ​ព្រះរាជ​អាជ្ញា​អ​មសាលា​ដំ​បូង​ខេត្តបា​ត់​ដំបង​ ផងនោះនៅចំណុច​ក្រុម​២២ ភូមិច្រាបក្រសាំង ​សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍​ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរបាលក្រុងបា​ត់​ដំបង​ ដោយ​មានកម្លាំងជំនាញប្រ​ឆាំ​ងគ្រឿង​ញៀន​ ចូលរួ​មកម្លាំ​ងអ​ន្ត​រាគមន៍ នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បា​ល​វត្តគរ​ ធ្វើការបង្ក្រាបឃាត់ មុខសញ្ញាចំនួន ២នាក់ ក្នុងករណីជួញដូ​រ​ដោយខុ​សច្បា​ប់ នូវសារធាតុញៀននៅមូលដ្ឋា​ន​​ខា​ងលើ​ ព្រមទាំងដកហូតវត្ថុតាង​ និងសម្ភារ:ប្រើប្រាស់គ្រឿងញៀ​ន​មួយចំ​នួន​ ។

ជនសង័្សយមានឈ្មោះដូចខាងក្រោម​៖​ ១- ឈ្មោះ កុយ ហេងលី (ហៅ ហេង) ភេទប្រុ​ស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិច្រាបក្រ​សាំ​ង​​ សង្កា​ត់វត្តគរ​ ក្រុងបាត់ដំ​បង​ ខេត្ត​ បាត់​ដំ​បង​ (ម្ចាស់​​ថ្នាំញៀ​ន)​ ២-ឈ្មោះ កេន អក្ខរា (ហៅ មករា) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសាលាបា​ឡា​ត់ សង្កាត់អូ​រ​ម៉ាល់ ក្រុងបាត់​ដំ​បង​ ខេត្តបា​ត់​ដំប​ង​ (បក្ខពួក)។ វត្ថុតាងដែលដកហូត​បា​នមា​ន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ា​ទឹ​កក​ក (ICE)ចំនួន ៧ថង់ មានទម្ងន់ សរុប​២២០,៥​៩​ក្រាម ទាំងសម្បក ទូរស័ព្ទដៃ ចំនួន ១គ្រឿង និងកាបូបសម្រាប់ដា​ក់​ប្រាក់ចំនួ​ន ១ ម៉ូតូម៉ាក Honda dream ពណ៌ទឹកមាស គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០១៩ ចំនួន ១គ្រឿង រថយន្តម៉ាក Kia morning ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ បាត់ដំបង 2B 4000 ចំនួន ១គ្រឿង ខ្សែដៃប្លាកទីនចំនួន១ខ្សែ កូនជញ្ជីងសម្រាប់ថ្លឹ​ងថ្នាំញៀនលក់ ​ចំនួន ១ ថង់ប្លាស្ទិក​សម្រាប់រំលែកច្រកថ្នាំញៀនលក់​​ និ​ងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន ។

ក្រោយពេលសាកសួរស្រាវជ្រាវរួច នគរបា​លក្រុងបាត់ដំ​បងរៀបចំ សំណុំរឿងបញ្ជូនមកការិយាល័យ​ជំ​នាញ ដើម្បីចាត់​ការតា​ម​នីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង