ព្រះមហាក្សត្រ យាងទត ការប្រគំតន្រ្តីក្លាស៊ិក
ភ្នំពេញ៖នាយប់ថ្ងៃទី២វិច្ឆិកា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទត ការប្រគំតន្រ្តីក្លាស៊ិក របស់ក្រុម London Chamber orchestra នាសាលសន្នសីទចតុមុខ ។
នេះជាការប្រគំលើកទី៣០ របស់ក្រុមតន្រ្តីនេះ ហើយក៏ជាការប្រគំលើកទី៧ ក្នុងប្រទេស
កម្ពុជាដែរ។ ក្រុមតន្ត្រីនេះ ដឹកនាំដោយលោក Christopher Warren Green ដែលមានអាយុកាលជិត១០០ឆ្នាំមកហើយ ។
នេះជាការប្រគំតន្រ្តី ដើម្បីរកថវិកាដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និង មជ្ឈមណ្ឌលព្យាបាលកុមារអង្គរ Japan Heart ។ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុនតូយ៉ូតាខេមបូឌា ។
បើតាមការឲ្យដឹងពីលោកឱកញ៉ា គង់ នួន ដែលជាប្រធានក្រុមហ៊ុនតូយ៉ូតាខេមបូឌានោះថា
ចំណូលបានពីការលក់សំបុត្រ ចូលទស្សនា គិតត្រឹមថ្ងៃប្រគំតន្រ្តីនេះ មានចំនួន២៧.១៦០ដុល្លារ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួនបន្ថែម ចំនួន២៣.៣០០ដុល្លារនេះ មិនទាន់
រាប់បញ្ចូលនូវថវិកា ដែលបានមកពីសប្បុរសជនដទៃទៀតឡើយ ។
ជាមួយនឹងការប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតាក្លាស៊ិកនេះដែរ ក្រុមតន្រ្តីសម័យ គឺក្រុមតូច Small World Small Band របស់កម្ពុជា ក៏នឹងចូលរួមសម្ដែង ដោយច្រៀងចម្រៀងចំនួន២បទ ដែលជាបទឆ្លុះបញ្ចាំងពីប្រទេសកម្ពុជា គឺបទ ឱទង់ជាតិខ្មែរ និងបទ បានទេ ?៕