ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីធ្លាក់ដែកបណ្តាលឲ្យបុរសម្នាក់ស្លាប់ សមត្ថកិច្ចឃាត់ជាងផ្សាដែកម្នាក់

52

ភ្នំពេញ៖ ក្នុងករណីធ្លាក់ដែកបណ្តាលឲ្យស្លាប់មនុស្សនេះ សមត្ថកិច្ចបានឃាត់បុរ​ស​ជាងផ្សាដែកម្នាក់ ឈ្មោះ ញ៉ែម គឿន អាយុ ៣៥ឆ្នាំ មុខរបរបើករថយន្តឲ្យក្រុ​មហ៊ុនអេមហ្វូត ស្នាក់នៅផ្ទះគ្មានលេខ ភូមិ​អូរបែ​កក្អ​ម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

កាលវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២ ខែ វិច្ឆិកាឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ២០៩ សង្កាត់ទំនប់ទឹក ខ​ណ្ឌបឹង​កេ​ងកង មានករណីបុរស​ម្នា​ក់ ជិះម៉ូតូធូដេ ព​ណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ១​DA​-២៤២៧កំពុងជិះឆ្លងកាត់បារ៉ាស់ ដែ​ល​ប្រជាព​លរ​ដ្ឋស្នើ​សុំឲ្យខាងមន្ទីរសាធារណការដា​ក់កាត់​ទទឹងផ្លូវ ដើម្បីកុំឲ្យរថយន្តធុនធំបើក​ចូល​តាមផ្លូ​វ២០៩ ដែលខូច ។ ខណៈកំពុង​តែ​ខាងក្រុមការងារកំពុងតែកាត់ទម្លាក់របាំង​ដែ​កនេះ​ និងមានកម្លាំងសន្តិសុ​ខ​ប្រជាកា​រពា​របា​នរារាំង និងសម្រួលចរាចរណ៍កន្លែង​កើ​តហេតុ​នោះផ​ងដែរ ប៉ុន្តែបុរសរងគ្រោះនៅតែចចេសរឹងរូស​បើ​កម៉ូ​តូចូល​ឆ្លងកាត់​របាំង​ដែកនោះ ចៃដន្យរបាំ​ង​ដែកធ្លា​ក់ចំលើ បណ្តាលឲ្យដួល​បែ​កក្បាលហូរឈាមនៅលើផ្លូវតែម្តង​ ​។

ភ្លាមៗកម្លាំងការពា​រ​នៅទីនោះ​ បានហៅរថយន្តសង្គ្រោះ​ពី​មន្ទី​ររុ​ស្ស៊ី មកដឹកទៅសង្គ្រោះដែ​រ​ ប៉ុន្តែខណៈខាងក្រុម​គ្រូ​ពេទ្យ​នៃរ​ថយ​ន្តសង្គ្រោះ​ បានមកដល់ និងបានពិនិត្យ​ភ្លា​មៗ តែអកុសលបុរសរងគ្រោះបាន​ស្លា​ប់បា​ត់ប​ង់ជីវិ​តបាត់​ទៅហើយ ។
នគរបាលបា​នប្រាប់ថា ជនរង​គ្រោះឈ្មោះ ​ឡឹម វិសុទ្ធ ភេទប្រុស ​អា​យុ ៦៤ ឆ្នាំ មុខរបរ ផ្នែកគ្រូចាប់ស​រ​សៃ ​ស្នាក់នៅផ្ទះលេខ២០ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ​៧ម​ករា ​ហើយកំ​ពុ​ងរង់ចាំការធ្វើកោសល្យវិច័យ នៃសមត្ថកិច្ចជំនាញនៃ​ន​គរ​បាលស្ន​ងការនគរ​បាលរា​ជធានី​ភ្នំពេញ​ បច្ចុប្បន្នសពនគរ​បា​លបាន​សន្និដ្ឋាន ករណី​មនុស្ស​ស្លាប់ធ្លា​ក់ដែកបារ៉ាស់ សង្កត់​​ស្លាប់ សពបា​នប្រគ​ល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រ​ពៃ​ណី ។
នគ​របា​លផ្នែក​ព្រហ្មទ​ណ្ឌខ​ណ្ឌបឹងកេ​ងកង បានឲ្យដឹងថា ក្នុងករណីធ្លាក់ដែកប​ណ្តា​លឲ្យស្លាប់មនុស្សនេះ សមត្ថកិច្ចបានឃាត់បុរសម្នាក់ ឈ្មោះ ​ញ៉ែ​ម គឿ​ន អាយុ ៣៥ឆ្នាំ មុ​ខរប​របើ​ករ​ថយន្តឲ្យក្រុមហ៊ុនអេមហ្វូត ស្នាក់នៅផ្ទះគ្មានលេខ ភូមិ​អូរ​បែ​កក្អម សង្កាត់អូរបែកក្អម ​ខ​ណ្ឌសែន​សុខ ។ បច្ចុប្បន្នធ្វើការសាក​សួ​រនាំ និងបញ្ជូលទៅអធិការ​ដ្ឋានខ​ណ្ឌបឹ​ងកេងកង ដើម្បីចាត់ការបន្តតាមនី​តិ​វិធីច្បាប់។ បុរសនោះ បានហៅជាងផ្សា​ដែ​កជា​ប្អូន មកផ្សា​ខ្វះបច្ចេកទេស ធ្លាក់ដែ​កសង្ក​ត់ជ​នរ​ងគ្រោះ បណ្ដោលឲ្យស្លាប់ ៕

អត្ថបទដែលជាប់ទាក់ទង