ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​ជន​បង្ក​៣​នាក់​ ករណី​បាក់​រនាំង​ដែក​ កាត់​ទទឹង​ផ្លូវត្រូវ​មនុស្ស​ស្លាប់​

51

ភ្នំពេញកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនបង្កនាក់ករណីបាក់រនាំងដែកកាត់ទទឹងផ្លូវត្រូវមនុស្សស្លាប់កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទីខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចផ្លូវ២០៩កែងផ្លូវ៤៣០ភូមិសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ

ជនសង្ស័យរួមមានទី.​ឈ្មោះញ៉ែគឿភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់អូរបែកក្អមខណ្ឌសែនសុខមុខរបរបើកបររថយន្តទី.​ឈ្មោះឆាយក្ខ័ភក្ត្រណាភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យទីឈ្មោះអ៊ាវុទ្ធីភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅផ្ទះជួលភូមិព្រែកទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ

បច្ចុប្បន្នមនុស្សទាំងនាក់ខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀតចំណែកសាកសពត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកនិងខណ្ឌបឹងកេងកងសហការជាមួយនគរបាលជំនាញផ្នែកបច្ចេកទេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើកោសល្យវិច័យដឹកយកទៅតម្កល់ទុកនៅវត្តថ្វាយដង្គំដើម្បីធ្វើបុណ្យតាមប្រពៃណី

សូមបញ្ជាក់ថាកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទីខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចផ្លូវ២០៩កែងផ្លូវ៤៣០ភូមិសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញមានបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗទាំងដែលមានពាក់មួកសុវត្ថិភាពខណៈដែលកំពុងជិះម៉ូតូតាមដងផ្លូវហើយត្រូវរនាំដែកកាត់ទទឹងផ្លូវបាក់រលំសង្កត់ចំក្បាលខណៈដែលរថយន្តស្ទូចមួយគ្រឿងកំពុងស្ទូចតម្រង់ផ្សារឡើងវិញ

តាមប្រភពព័ត៌មានបានឲ្យដឹងថាសាកសពជនរងគ្រោះមានឈ្មោះឡឹមវិសុទ្ធភេទប្រុសអាយុ៧៥ឆ្នាំស្នាក់នៅផ្ទះលេខ២០អឺហ្សិតផ្លូវ១០៧ភូមិសង្កាត់មនោរម្យខណ្ឌមករារាជធានីភ្នំពេញ

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុកាលពីវេលាម៉ោងព្រឹកថ្ងៃទីខែវិច្ឆិកាឆ្នាំ២០១៩រថយន្តដឹកទំនិញមួយគ្រឿងម៉ាកអ៊ីស៊ុស៊ុពណ៌ពាក់ស្លាកលេខភ្នំពេញ​ 3E-6415​ ចេញពីឃ្លាំងខាងក្រោយសណ្ឋាគារមួយកន្លែងតាមបណ្តោយផ្លូវ៤៣០ក្រុម២៦ភូមិសង្កាត់ទំនប់ទឹកក្នុងគោលបំណងទៅដឹកទឹកសុទ្ធក្រុមហ៊ុនណាវីនៅផ្លូវ២០៩សង្កាត់ទំនប់ទឹកលុះដល់ចំណុចកើតហេតុបានបុកនិងរនាំងដែលកាត់ផ្លូវបណ្តាលឲ្យវៀចរួចក៏ឈប់រថយន្តក៏មានសន្តិសុខប្រជាការពារខណ្ឌបឹងកេងកងល្បាតឃើញក៏ឃាត់រថយន្តនិងម្ចាស់ឲ្យធ្វើរនាំងកាត់ផ្លូវនេះឲ្យត្រង់ឡើងវិញរួចម្ចាស់រថយន្តឈ្មោះញ៉ែគឿថាមានតែកាត់រនាំងដែកទទឹងផ្លូវនេះហើយផ្សារភ្ជាប់គ្នាទើបត្រង់ទើបសន្តិសុខបានរាយការណ៍ទៅថ្នាក់លើរបស់ខ្លួននិងយល់ព្រមឲ្យធ្វើរនាំងដែកនេះឲ្យត្រង់ឡើងវិញទើបម្ចាស់រថយន្តនេះបានហៅជាងផ្សារដែកនាក់ម្នាក់ឈ្មោះឆាយលក្ខក្ត្រ័ណានិងម្នាក់ទៀតឈ្មោះអ៊ាវុទ្ធីនិងហៅរថយន្តស្ទូចមួយគ្រឿងមិនចាំម៉ាកពណ៌ដងស្ទូចពណ៌ក្រហមមានគ្នានាក់ម្នាក់បើកបរនិងម្នាក់ទៀតមើលផ្លូវមកជួបជុំគ្នាហើយក៏ទៅទិញដែកអក្សរ​Vម៉ែត្រដើម្បីយកមកកាត់អបផ្សារភ្ជាប់រនាំងដែកដែលជាងកាត់រនាំងដែកនោះហើយឈ្មោះញ៉ែគឿក៏ជិះម៉ូតូទៅទិញដែក​V​ នៅផ្លូវ២៧១លុះជិះត្រឡប់មកវិញស្រាប់តែមេជាងផ្សារដែកនោះតេទូរស័ព្ទមកប្រាប់ថារនាំងដែកកាត់ទទឹងផ្លូវនោះដាច់ធ្លាក់ត្រូវចំមនុស្សប្រុសម្នាក់ជិះម៉ូតូម៉ាកធូដេពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ​ 1DA-2427​ បណ្តាលឲ្យស្លាប់ដោយសន្តិសុខប្រជាការពារឈ្មោះវៃសុខាបានហាមមិនឲ្យឡានម៉ូតូឆ្លងកាត់ដែរប៉ុន្តែជនរងគ្រោះមិនស្តាប់តាមទើបឈ្មោះញ៉ែគឿជិះម៉ូតូមកមើលកន្លែងកើតហេតុឃើញមនុស្សស្លាប់ទៅហើយ

អត្ថបទដែលជាប់ទាក់ទង