ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ​ចូល​លួច​គាស់​ទូដែក​លួច​លុយ​ក្នុង​ហាង​លក់ទំនិញ​ ផ្សារ​ទំនើប​ ស៊ី​ង​ឡុ​ង​ទាំង​កណ្តាលថ្ងៃត្រង់​

49

កណ្តាលក្រុមចោរមិនស្គាល់អត្តសញ្ញាណបានចូលលួចគាស់ទូដែកលួចលុយក្នុងហាងលក់ទំនិញផ្សារទំនើបស៊ីឡុទាំងកណ្តាលថ្ងៃត្រង់យកចេញទៅបាត់អស់ដោយមិនឲ្យម្ចាស់ហាងដឹងឡើយ

ហេតុការណ៍ក្រុមមិនស្គាល់អត្តសញ្ញាណចូលលួចគាស់ទូដែកលួចលុយនេះបានកើតឡើងកាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៩នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់នៅចំណុចហាងលក់ទំនិញផ្សារទំនើបស៊ីឡុភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាល

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះអ៊ូលីស៊ីវភេទស្រីអាយុ៣៥ឆ្នាំជនជាតិចិនស្នាក់នៅភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្ដាលមុខរបរលក់ដូរចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​ (​គេចខ្លួន​)​

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះបានបាត់បង់សម្ភារដូចជាទូដែកចំនួន០១មានទំហំ៦០x៤០​.​ដោយក្នុងនោះមានប្រាក់រៀលប្រមាណ៤០០.០០០៛,​ ប្រាក់ដុល្លារប្រមាណជាង១០.០០០$,​ ខ្សែប្លាទី០១ខ្សែនិងខ្សែដៃប្លាទី០១ខ្សែ​ ,​ លិខិតឆ្លងដែន​(​ប៉ាស្ព័​)​ ០២ក្បាល​,​ កាតធនាគារមួយចំនួននិងអត្តសញ្ញាណប័ណ្ណជនជាតិចិន០១សន្លឹក

តាមដំណើររឿងជនរងគ្រោះបានមកបើកហាងលក់ដូរទំនិញគ្រប់មុខដែលមានយីហោផ្សារទំនើបស៊ីឡុស្ថិតក្នុងភូមិឃុំកើតហេតុខាងលើរយៈពេលជាងមួយឆ្នាំមកហើយពុំដែលបាត់បង់អ្វីឡើយលុះនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩ជនរងគ្រោះនិងក្រុមគ្រួសារបាននៅលក់ដូរធម្មតារហូតដល់វេលាម៉ោង០១និង០០នាទីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំដដែលជនរងគ្រោះបានបិទហាងចាក់សោរត្រឹមត្រូវរួចនាំគ្នាទៅសម្រាកនៅបន្ទប់ជាន់ទីលុះដល់វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ខែឆ្នាំដដែលប្ដីរបស់ជនរងគ្រោះបានចុះមកមើលហាងស្រាប់តែបាត់មិនឃើញសោរដែលកិបទ្វារពីក្រៅតែទ្វារនៅបិតពេលនោះនាំគ្នារុញទ្វារចូលទៅមើលក្នុងហាងស្រាប់តែបាត់ទូដែកដែលដាក់នៅហាងនោះតែម្ដងរួមទាំងសម្ភារៈដែលមានក្នុងនោះដូចបានរៀបរាប់ខាងលើបន្ទាប់មកនៅវេលាម៉ោង១៦រសៀលក៏បានរាយការណ៍មកកាន់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូន

បច្ចុប្បន្នសមត្ថកិច្ចជំនាញនិងប៉ុស្ដិ៍បានកំពុងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាយកមកចាត់ការតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង