ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ​ ហ៊ុន​ សែ​ន​ អញ្ជើញពិសារអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាមនិងនាយករដ្ឋមន្រ្តីឡាវ

65

នៅព្រឹកថ្ងៃទី០៣ខែវិច្ជិកាឆ្នាំ២០១៩នេះនៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយឯកឧត្តមង្វៀនសួនហ្វុកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងឯកឧត្តមថងលូនស៊ីស៊ូលីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃ។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនេះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបីកម្ពុជាឡាវវៀតណាមបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការរិតចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបីពិសេសការរិះរកគ្រប់មធ្យោបាយក្នុងការជំរុញកិច្ចអភិវឌ្ឍសម្រាប់ប្រទេសទាំងបីដែលក្នុងនោះភាគីទាំងបីបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដើម្បីធានាសន្តិភាពស្ថិរភាពក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបីកម្ពុជាឡាវនិងវៀតណាម។

នៅក្នុងជំនួបពិភាក្សាអាហារពេលព្រឹកការងារនោះដែរប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបីក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួនសម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍឲ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែទទួលបាននូវការលើកកម្ពស់និងមានជីវភាពកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង