ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហាន​ឆ័​ត្រ​យោង​៩១១​ម្នាក់​ ត្រូវ​បុស​ម្នាក់​ហៅ​ផឹកស្រា​ថ្នាំ​មិន​ផឹក​ ដាល់​១​ដៃ​ផ្ទប់​ជញ្ជាំង​រួច​ទាញ​ចានគោម​គប់​បែកក្បាល​ដេរ​២០​ថ្នេរ​

67

កណ្តាលទាហានឆ័ត្រយោង៩១១ម្នាក់ត្រូវបុសម្នាក់ហៅផឹកស្រាថ្នាំមិនផឹកធ្វើឲ្យបុរសនោះខឹងក៏ដាល់ដៃផ្ទប់ជញ្ជាំងរួចទាញចានគោមគប់បែកក្បាលដេរ២០ថ្នេរកាលពីថ្ងៃទីខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង២០និង៤០នាទីនៅចំណុចបន្ទប់ជួលភូមិត្រពាំងក្រសាំងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល

ជនរងគ្រោះឈ្មោះប្រាជ្ញបូរាភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរយោធា៩១១ស្នាក់នៅភូមិត្រពាំងក្រសាំងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល​ (​ជនរងគ្រោះដេរថ្ងាស់២០ថ្នេរ​)​

ជនសង្ស័យឈ្មោះសរសីហាភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខលក់ដូរនៅភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល

វត្ថុតាងចាប់យកទូរស័ព្ទ​OPPO.A5S​ ចំនួនគ្រឿង​,​ អំបែងចាន០១ចំនួន

តាមដំណើររឿងនៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាថ្នាំនៅក្នុងបន្ទប់ជួលជាមួយប្រពន្ធខ្លួននិងឈ្មោះចក់ឆៃយ៉ាភេទស្រីជាប្រពន្ធរបស់ជនសង្ស័យពេលនោះជនសង្ស័យបានដើរទៅហៅប្រពន្ធខ្លួនឲ្យមកបន្ទប់ជនរងគ្រោះបានហៅខ្លួនឲ្យផឹកស្រាថ្នាំទើបខ្លួនឆ្លើយថាមិនចេះផឹកស្រាទេចេះតែផឹកស្រាបៀរទើបជនរងគ្រោះសម្លុតថាអញទាហានឆ័ត្រយោង៩១១ឯងកុំខ្លាំងទាក់ពាក្យសម្តីគ្មាទៅវិញទៅមកជនសង្ស័យដាល់ដៃចំមុខផ្ទប់នឹងជញ្ជាំងទើបទាញចានគោមមកគុបថែមចានទៀតបណ្តាលឲ្យបែកថ្ងាស់ដេរ២០ថ្នេរ

ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង