អ្នកឈ្នះលើសង្វៀនជើងឯក ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ការប្រកួតប្រដាល់គុនខ្មែរពានរង្វាន់ជើង ឯកខេត្តកំពង់ស្ពឺ ដែលជាការសហការរគ្នា រវាងសហព័ន្ធប្រដាល់គុនខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍ លេខ៥ និងអាជ្ញាធរខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២វិច្ឆិកា គឺជាការប្រកួតដើម្បីអបអរពិធីបុណ្យអុំ ទូក អកអំបុក និងសំពះព្រះខែ ។
នេះជាការប្រកួតដណ្ដើមពានរង្វាន់ រវាងអ្នកប្រដាល់រួមជាតិ ជាមួយអ្នកប្រដាល់រួមជាតិ
ដែលគូប្រកួតដណ្ដើម ពានរង្វាន់មាន៣គូ និង ការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ។
គូប្រកួតដណ្ដើមពានរង្វាន់នោះ អ្នកប្រដាល់យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ ដែល
ជាអ្នកប្រដាល់ពូកែឌឺដង ឲ្យគូប្រកួតនោះ បានបាក់អំណួត បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ជើងថ្មីអេលីត សាន់ក្លិបឆ្មា ស សែនសុខដោយពិន្ទុនោះ ។
អ្នកប្រដាល់ជើងចាស់គង់ សំបូរក្លិបអាចក្រប្រយុទ្ធ ខេត្តកំពង់ស្ពឺ ប្រកួតចាញ់អ្នកប្រដាល់ជំនាន់ថ្មីសែម ណាង ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។
គូដណ្ដើមពានរង្វាន់មួយគូទៀត ដែលជាគូសងសឹកនោះ លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធ
ខេត្តបន្ទាយមានជ័យ ប្រកួតចាញ់អ្នកប្រដាល់ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ ដោយពិន្ទុ ។
សូមបញ្ជាក់ថា កាលបីប្រកួតដណ្ដើមជើ់ងឯកជាតិ ឆ្នាំ២០១៩ អ្នកប្រដាល់ទាំង២រូបនេះ ធ្លាប់ជួបគ្នាម្ដងហើយ ដែលកាលនោះ រដ្ឋាមានប្រៀបលើសាម៉េត ទៅហើយនោះ បែរជាភ្លាត់ត្រូវ
សាម៉េតវាយមួយកែង នៅទឹកទី៤ បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់៨ ។
កាលនោះរដ្ឋាចាញ់តែមួយរាប់ប៉ុណ្ណោះ ។សម្រាប់ជំនួបលើកនេះ រដ្ឋាសងសឹកមិនបាន
សម្រេចឡើយ គឺគេជួបបរាជ័យជាលើកកទី២ ។
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ដណ្ដើមពានរង្វាន់វិញនោះ ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ ឈ្នះអ្នកប្រដាល់ថា សារុនក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ៕