ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងនារីរងគ្រោះសុំបែកជនសង្ស័យម្នាក់បានយករូបអាក្រាតរបស់នារីរងគ្រោះទៅចែកចាយក្នុងFacebookត្រូវសមត្ថកិច្ច ឃាត់ខ្លួន

54

កណ្តាល៖ ដោយមានកិច្ចសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ជាមួយនឹងនគរបាលខេត្តកណ្តាល បានឈានទៅឃាត់ខ្លួនជនល្មើសម្នាក់ ដែលបាននឹងខឹងនារីរងគ្រោះម្នាក់ សុំបែកចែកផ្លូវគ្នា ជាមួយនឹងជនសង្ស័យ ក៏បានយករូបអាក្រាត របស់នារីរងគ្រោះទៅចែកចាយក្នុង Facebook ។
ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា​ ករណីគំរាមកំហែងហែកកេរ្តិ៍ កើតហេតុនៅថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០១៩ ចំណុច ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះ១នាក់ ឈ្មោះ ជ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូ ។ ចំណែកជនសង្ស័យ១នាក់ ឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយ
មានជ័យ ។ វត្ថុតាងចាប់យក៖ ទូរស័ព្ទ iPhone5 មួយគ្រឿង ប្រើអាខោនហ្វេសបុក (Account Facebook) រួមមាន៖
១.លឹម សេងហៀង ប្ដូរទៅ លោក ព្រះ ២.អ្នកក្លាហាន បង្ហុយផ្សែង យកឃ្មុំលើភ្នំទឹកកក ៣.Bro Heang ៤.Heang Bmc ៥.Bro Net
៦.Hea Heang ៧.Thai khmer​ ៨.Bro Dy ៩.Bro Oun ១០.Acc Ort Banka និង១១.Oun Nich

នគរបាលបានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំបានទំនាក់ទំនងស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងបានរស់នៅជាមួយគ្នាបានរយៈពេលប្រហែល៣ខែ ។ រហូតដល់អំឡុងខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងស្នេហា ជាមួយឈ្មោះ លឹម សេងហៀង ព្រោះខ្លួន មានបំណងរៀបការជាមួយអ្នកផ្សេង ប៉ុន្ដែឈ្មោះលឹម សេងហៀង មិនព្រមបែកគ្នា ហើយបានគំរាមកំហែងជនរងគ្រោះ ថានឹងយករូបដែលខ្លួនថតទុកនោះ បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក ហើយឲ្យគេឯងមើលទៀតផង ។ ឈ្មោះ លឹម សេងហៀង ក៏បានផ្ញើរូបអាក្រាតកាយ របស់ជនរងគ្រោះ ទៅឲ្យបងប្អូន និងមិត្តភក្តិរបស់នាងមើល រួមទាំងរូបរបស់អ្នកទាំងពីរ ធ្លាប់ដេកជាមួយគ្នាទៀត ហើយឈ្មោះ លឹម សេងហៀង នៅតែ បន្ដចែកចាយរូបអាក្រាតកាយរបស់នារីរងគ្រោះ ទៅតាមរយៈឆាត ក្នុងគ្រុបផ្សេងៗជាច្រើនទៀត ។

តាមចម្លើយសារភាពរបស់ឈ្មោះ លឹម សេងហៀង បានឲ្យដឹងថា ខ្លួនពិតជាបានស្រឡាញ់ រស់នៅជាមួយជនរងគ្រោះ និងបានថតរូបអាក្រាតកាយ របស់ជនរងគ្រោះទុកជាច្រើន ។ ដោយសារជនរងគ្រោះ ព្យាយាមសុំបែកគ្នា ទើបខ្លួនសម្រេចចិត្ដ ផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅឲ្យបងប្អូន មិត្ដភក្តិនៅក្នុងគ្រុបផ្សេងៗទៀតបានមើល ដើម្បីឲ្យខូចកិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុងបំណងឲ្យជនរងគ្រោះ មករស់នៅជាមួយខ្លួន ។
ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង