ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលដ្ឋាននៃការប្រមូលទ្រព្យសម្បត្តិគ្រប់មកវិញ

48

 

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានរួមគ្នារៀបចំអង្គរសិក្ខាសាលាបណ្តុះបណ្តាល ៖ មូលដ្ឋាន នៃការប្រមូលទ្រព្យសម្បត្តិគ្រប់មកវិញ រយៈពេល២ថ្ងៃ គឺថ្ងៃទី ៤-៥ ខែ វិច្ឆិកា ក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី៤វិច្ឆិកា នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា  វគ្គបណ្តុះបណ្តាល គឺការពង្រឹងសមត្ថភាពសិក្ខាកាម ដើម្បីស្វែងយល់ និងចូលរួមនៅក្នុងដំណើរការនៃការប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ ដែលវគ្គបណ្តុះបណ្តាលនេះ នឹងមានវិសាលភាពលើចំណុចដូចជា លក្ខន្តិកៈនៃជំពូកទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ។ ការបង្ការទប់ស្កាត់ការបញ្ចូនផលនៃបទល្មើស លក្ខន្តិកៈនៃត្ថគាហកៈ និងការប្រើប្រាស់ឧបករណ៍សាជីវកម្ម ក្នុងការបិទបាំង និងបញ្ចូនដោយខុសច្បាប់ នូវទ្រព្យសម្បត្តិដែលត្រូវបានទាមទារ។ សារសំខាន់នៃដំណើរការ នៃការប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ។ បញ្ហាប្រឈមជាក់ស្តែង នៅក្នុងដំណើរការនៃការប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ។ មេរៀនដែលទទួលបានមកពីយន្តការត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ (UNCAC PM) ជុំទី១ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផលប៉ះពាល់ដែលមេរៀនទាំងនេះ មានចំពោះការ

ប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ។ សារសំខាន់នៃការប្រើប្រាស់ យន្តការជម្រើសចុងក្រោយ នៅក្នុងបរិបទនៃការប្រមូល ទ្រព្យសម្បត្តិត្រឡប់មកវិញ និងគំរូខុសៗគ្នាសម្រាប់ការគ្រប់គ្រង ការបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញ និងការចាត់ចែងទ្រព្យសម្បត្តិវិធីសាស្រ្ត និងឯកសារ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់កម្មវត្ថុរៀនសូត្រ នៅក្នុងទម្រង់អន្តរកម្ម ដែលមានរយៈពេល ២ថ្ងៃ (ច័ន្ទ-អង្គារ)។ វគ្គនេះ នឹងរួមបញ្ចូលបទបង្ហាញពេញអង្គ ដែលសិក្ខាកាម នឹងចូលរួមពិភាក្សា ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នា និងបំភ្លឺលើចំណុចគន្លឹះមួយចំនួន។ សិក្ខាកាមដែលធ្វើបទបង្ហាញ និងគូសបញ្ជាក់នូវមាត្រារបស់អនុសញ្ញា និងភ្ជាប់នូវឧទាហរណ៍ករណីជាក់ស្តែង នៅក្នុងអំឡុងពេលបណ្តុះបណ្តាលនេះ។ វគ្គបណ្តុះបណ្តាលនេះដែរ និងរួមបញ្ចូលលំហាត់ដែលមានលក្ខណៈអន្តរកម្ម ដោយផ្អែកទៅលើស៊ីណារីយូសាកល្បង ដើម្បីផ្តល់ឱកាស សិក្សារៀនសូត្រជាក់ស្តែងដល់សិក្ខាកាម៕

អត្ថបទដែលជាប់ទាក់ទង