ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេនគរបាលរាជធានីថា ក្រុមស្លៀកស៊ីវិល ចាប់វា​យខ្នោះយុវជនម្នាក់ ជំរិតទារប្រាក់ មិនជាសមត្ថកិច្ចនោះទេ

56

ភ្នំពេញ៖ ពួកអាចោរពាក់មុខច្បាប់បែបនេះហើយទើបធ្វើឲ្យសមត្ថកិច្ចមួយចំនួនស្អុ​យ​ឈ្មោះដោយ​សារបញ្ហា​នេះ ប្រយត្ន័បងប្អូន​។ បុរ​ស​ម្នាក់​អះអាងថា ​ត្រូវ​​បាន​​គេ​ចាប់ធ្វើ​ស៊ីនៅ​​ផ្លូវ​​បឹងកក់ ដោយក្រុមស្លៀកស៊ីវិលទាំងនោះ ចាប់វា​យខ្នោះ​ទាំងអ​ត់ដឹង​រឿងអ្វីសោះ អស់​ប្រា​ក់​រ​ហូត​ដល់ទៅ២៥០០​ដុ​ល្លារ។

​ពាក់ព័ន្ធនឹងករណីខាងលើនេះ ​ក្រុម​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ខែវិច្ឆិកានេះ បានចេញសេចក្តី​​បកស្រាយ​បំភ្លឺ​ថា ​មាន​ករណី​ជន​ស៊ី​​វិ​ល​មួ​យ​ក្រុ​ម​ដែ​ល​តែ​ងតែ ​ចុះ​ចាប់​គ្រឿងញៀន​​នៅ​​ម្តុំ​​បឹង​កក់​​នោះ​មិ​នមែ​ន​ជា​សមត្ថកិច្ច​ស្នង​ការដ្ឋា​ន​​នគរ​បាល​​រាជធានី​​ភ្នំពេ​ញ​នោះ​​ទេ​ ។ លោកស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា ប៉ុន្តែ​​ទោះជា​​យ៉ាងណា ​​​ក្នុង​​នាម​ជា​សមត្ថ​កិ​ច្ច​ទ​ទួ​ល​​ខុសត្រូ​វ ​ក្នុ​ង​​ដែនដី​​រាជ​​​ធានី​​ភ្នំពេញ​ នឹង​ធ្វើការ​ស្រាវជ្រាវ​ ប​ង្កា​រ​ ទប់ស្កាត់​មិន​​ឲ្យ​ក្រុម​ជន​ស្លៀក​ស៊ី​វិ​ល​​ទាំងនោះ​​បង្ក​បញ្ហា​ទាំងនេះ​ទៀត​ឡើយ​។ ម្យ៉ា​ងវិញទៀត​កម្លាំង​​នៃ​​ស្នង​ការ​​នគរ​បាល​​រាជធា​នី​​ភ្នំពេញ​ តែងតែ​គោរព​​​បទប​ញ្ជា​យ៉ា​ង​​ម៉ឺងម៉ាត់​​របស់​​ថ្នា​ក់ដឹ​កនាំ​ មិន​ដែល​ទៅ​ធ្វើ​​​សកម្ម​ភាព​​អ្វីមួយ​​ដែល​​ខុស​​ពី​ការ​ណែនាំ​ ឬ​​ក៏​​ភារ​កិច្ច​​នោះ​​ទេ​​ ។​

​ស្នងការដ្ឋាន​នគរបាល​រា​ជ​ធានី​​ភ្នំពេញ​ នឹង​ធ្វើការ​សហការ​ជា​មួ​យ​អា​ជ្ញាធរ​​ពាក់​ព័ន្ធ​​ទាំងអស់​ ដើម្បី​ចាត់វិធានការ​ណ៍​​មិ​ន​ឲ្យ​មាន​​ករណី​​នេះ​កើតឡើង​ទៀត​​​ឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង