ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាក ដំណើរការសេវាដឹកជញ្ជូនតាមកាណូត(Taxi Boat)ចំនួន០៥ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

68

ភ្នំពេញ៖ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនិងស្របពេលដែលក្រុមកីឡាករកីឡាការិនីទូក«» អញ្ជើញមកពីតាមបណ្តាខេត្តនានានឹងចូលរួមការប្រកួតទូកនិងដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងការធ្វើនាវាចរតាមដងទន្លេសាបទន្លេមេគង្គទន្លេបាសាក់រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត(Taxi Boat) រយៈពេល០៥ថ្ងៃ

    នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី០៤វិច្ឆិកាហើយសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី០៤វិច្ឆិកាដែរនេះដែលក្នុងសេចក្តីជូនដំណឹងមានន័យទាំងស្រុងថារដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែខាងមុខនេះក្រុមកីឡាករកីឡាការិនីទូក«» ដែលអញ្ជើញមកពីតាមបណ្តាខេត្តនានានឹងចូលរួមការប្រកួតទូក«»

   ដូច្នេះដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងការធ្វើនាវាចរតាមដងទន្លេសាបទន្លេមេគង្គទន្លេបាសាក់នោះរដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកដំណើរការសេវាដឹកជញ្ជូនតាមកាណូត(Taxi Boat) រយៈពេល០៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៩។ក្រោយចប់ព្រះរាជពិធីបុណ្យខាងលើនឹងដាក់ឱ្យដំណើរការសេវានេះជាធម្មតាវិញនៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៩។

   អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈតាមកាណូត(Taxi Boat) ទាំងអស់មេត្តាជ្រាបនិងយោគយល់អធ្យាស្រ័យ៕

 

អត្ថបទដែលជាប់ទាក់ទង