ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ជួបជាមួយកម្លាំងប្រជាការពារ និងក្រុមប្រតិកម្មរហ័ស ក្នុងការទប់ស្កាត់រាល់បញ្ហា និងការពារសន្តិសុខ ពេលបុណ្យអុំទូក

73

ភ្នំពេញ៖នៅតំបន់កោះពេជ្រ កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌចំការមន​ បានរៀបចំពិធីជួបសំណេះសំណាល ជាមួយកម្លាំងសណ្ដាប់ធ្នាប់​ និង ក្រុមការងារប្រតិកម្មរហ័ស ខណ្ឌ-សង្កាត់ទាំង​ ៥​ ក្រោមអធិបតីភាព​ លោក ថេង សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ ដើម្បីទប់ស្កាត់រាល់បញ្ហាដែលកើតឡើង នៅតាមមូលដ្ឋាន​ និងត្រៀមថែរក្សាសន្ដិសុខ​ សណ្ដាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ​ក្នុងឱកាសអបអរសាទរព្រះពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ​មានរយៈពេល៣ថ្ងៃ គឺ នាថ្ងៃទី​ ១០-១១-១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ នាពេលខាងមុខ។
បន្ទាប់ពីជួបសំណេះសំណាលជាមួយកម្លាំងសណ្ដាប់ធ្នាប់ និងកម្លាំងប្រតិកម្មរហ័ស សង្កាត់និងខណ្ឌរួចមកនោះ លោកថេង សុថុល អភិបាលខណ្ឌចំការមន បានបែងចែកនូវរឺម៉កម៉ូតូធុនធំ សម្រាប់ប្រម៉ែប្រមូលសំរាម ទៅតាមបណ្ដាសង្កាត់ទាំង៥ ក្នុងមូលដ្ឋានខណ្ឌចំការមន ដែលជាអំណោយរដ្ឋបាលសាលារាជធានីភ្នំពេញ ដោយក្នុងមួយសង្កាត់ៗ ទទួលបានរឺម៉កម៉ូតូ១គ្រឿង ដើម្បីទុកប្រើប្រាស់ក្នុងការប្រម៉ែប្រមូលសំរាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយខណៈពេលនោះ លោកអភិបាលខណ្ឌចំការមន បានស្នើទៅដល់ចៅសង្កាត់ទាំង៥សង្កាត់ របស់ខណ្ឌចំការមន ពេលទួលបានរឺម៉កម៉ូតូទាំងអស់នេះ ហើយសូមថែរក្សា ដើម្បីប្រើប្រាស់ក្នុងការប្រមូលសំរាម តាមសង្កាត់នីមួយៗ អោយបានយូរអង្វែង ព្រោះរឺម៉កម៉ូតូធុនធំនេះ គឺជាកាដូសាលារាជធានីភ្នំពេញ ផ្ដល់មកតាមសង្កាត់ខណ្ឌ សម្រាប់ប្រើប្រាស់តាមតម្រូវការ ដូចជាដឹកសំរាម និងប្រើប្រាស់អ្វីផ្សេងៗទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង