ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរម៉ាឡេស៊ី បានចាប់ និងឃុំ ខ្លួនពលរដ្ឋកម្ពុជា ពីរនាក់ ដែលជា សកម្មជនគណបក្សប្រឆាំង

53

ភ្នំពេញ៖ បើតាមការផ្សាយលើផេកហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវាថា អាជ្ញាធរម៉ាឡេស៊ី បានចាប់ និងឃុំ ខ្លួនពលរដ្ឋកម្ពុជាពីរនាក់ ដែលជា សកម្មជនគណបក្សប្រឆាំង អំឡុងពេលពួកគេកំពុងរង់ចាំជើងហោះ​ហើរធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសថៃ ក្នុងគោលបំណងចូលរួមសកម្ម ​ភាពជាមួយរបស់ សម រង្ស៊ី និងបក្ខ ពួកដើម្បីប្រឆាំងរាជរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌​មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពបានមក​ពី គណៈកម្មាការសិទ្ធិមនុស្សម៉ាឡេស៊ី បានឱ្យដឹងទៀតថា សកម្មជនបក្សប្រឆាំងទាំងពីរនាក់ខាង​លើ​ មានម្នាក់ជាអ្នកសុំសិទ្ធិជ្រកកោ​ន ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់​និង​ឃុំខ្លួន ជាបណ្ដោះអាសន្នកាលពីយប់ថ្ងៃចន្ទ​ ​ហើយត្រូវបានបណ្ដេញឱ្យត្រឡប់ទៅប្រទេស​កំ​ណើត របស់ពួកគេវិ​ញ នៅរសៀលថ្ងៃអង្គារនេះ។ ប៉ុន្តែ​ខាងនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការបរទេស​ម៉ាឡេស៊ី រួមទាំងអង្គការ UNHCR មិនទាន់ធ្វើអត្ថាធិ​ប្បាយ​ណាមួយនៅឡើយទេ ជុំវិញព័ត៌មាននេះ។ ​បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ​Human Rights Watch ពលរដ្ឋខ្មែរទាំងពីរនា​ក់​ខាង​លើ គឺជាសមាជិកអតីតគណបក្សសង្រ្គោះ​ជា​តិ (CNRP) ដែលត្រូវបានរដ្ឋាភិបាល​ក​ម្ពុជា​ចាត់ទុកថា ជាក្រុមឧទ្ទាមក្រៅច្បាប់។
​ពា​ក់ព័ន្ធនឹងសកម្មជនរបស់អ​តី​តគណ​បក្ស​ប្រឆាំង ទាំងពីរ ដែលត្រូវបានអាជ្ញាធរម៉ាឡេ​ស៊ី​ចាប់នោះ គេមិនទាន់ដឹងច្បាស់អំ​ពី​អត្តសញ្ញា​ណ អ្នកទាំងពីរនាក់នោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង