ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ខឹងប្រពន្ធស្តីបន្ទោសឲ្យ រឿងដើរផឹកមិនជួយធ្វើការ ដុតផ្ទះឆេះខ្ទេច

76

មណ្ឌលគិរី៖ ផ្ទះឈើតូចមួយខ្នង ត្រូវអណ្តាតភ្លើងលេបត្របាក់ ជាមួយនិងទ្រព្យសម្បត្តិ​ប​ន្តិចប​ន្តួច ក្រោយពេលប្តីប្រមឹកម្នាក់ ខឹងប្រពន្ធស្តីបន្ទោសរឿងដើរផឹកស៊ី។

ករណីខាងលើកើតឡើង នៅវេលាម៉ោង ១៥ និង ២០ នាទីរសៀលថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ចំណុចផ្លូវចំការកៅស៊ូតាម្រិច ស្ថិតនៅក្នុង ភូមិត្រពាំផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្កត្រូវជាប្តីឈ្មោះ ប៊ុន ណារិន អាយុ ២៧ ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ភា ស្រីធី អាយុ ២៩ ឆ្នាំ មុខរបរកសិករ មានកូនចំនួន ២នាក់។

សមត្ថកិច្ច បានបញ្ជាក់ពីមូលហេតុថា បុរសទំនើងជាប្តី ត្រូវប្រពន្ធស្ដីថាបន្តិចបន្តួច ធ្វើឲ្យប្ដីនោះខឹង ហើយក៏បានស្ទុះទៅយកដែកកេះ មកដុតផ្ទះរបស់ខ្លួនឯង បណ្ដាលឲ្យឆេះខ្ទេចអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ។
ទ្រព្យសម្បត្តិដែលខូចខាតរួមមាន ផ្ទះមួយខ្នង ដែលមានទទឹង ៣,៥ម៉ែត្រ និងបណ្ដោយ ៤ ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ម៉ូតូមួយគ្រឿង ម៉ាកស៊ីរូស គ្មានអាវគ្មានផ្លាកលេខ និង ថវិកាចំនួនជិត ២០ ម៉ឺនរៀល ព្រមទាំងទ្រព្យសម្បត្តិមួយចំនួន​តូច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្រែខ្ទុម ឃាត់យកមកប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីសួរនាំ និងអនុវត្តន៍តាមនីតិវិធីច្បាស់៕

អត្ថបទដែលជាប់ទាក់ទង