ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់ទាហាន ១៥ ​នាក់ ត្រូវបានសម្លាប់និង ៥ នាក់ត្រូវបានចាប់ខ្លួន ចំពេលមានការវាយប្រហារចំ​គោលដៅត្រួតពិ​និត្យព្រំ​ដែន តាហ្ស៊ីគីស្ថាន – អ៊ូសបេគីស្ថាន

94

ខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរាយការណ៍ថា បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ នៅតាមព្រំដែនតាហ្ស៊ីគីស្ថាន – អ៊ូសបេគីស្ថាន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន sputniknews នៅព្រឹកថ្ងៃទី៦វិច្ឆិកានេះ។ យោងតាមអាជ្ញាធរតាហ្ស៊ីគីស្ថាន យ៉ាងហោចណាស់ ក្រុមសកម្មប្រយុទ្ធ ១៥ នាក់ត្រូវ បានសម្លាប់និង ៥ នាក់ទៀត ត្រូវបានឃុំឃាំង ខណៈដែលយ៉ាងហោចណាស់មន្ត្រីសន្តិសុខ ២ នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាមួយ។

យោងតាមយោធាតាហ្ស៊ី ដែលជាក្រុមប្រដាប់អាវុធខុសច្បាប់មួយ ដែលមានខ្មាន់កាំភ្លើង ពាក់ម៉ាស់មុខយ៉ាងតិច ២០ នាក់ បានវាយប្រហារនៅចំណុច chekpoint សន្តិសុខ នៅយប់ថ្ងៃអង្គារ ដែលមានទីតាំងស្ថិតនៅជាប់ព្រំដែន ជាមួយប្រទេសអ៊ូសបេគីស្ថាន ដែលនៅជិតខាង៕

អត្ថបទដែលជាប់ទាក់ទង