អភិបាលខណ្ឌចំការមនជួបសំណេះសំណាលជាមួយកម្លាំងប៉ូលិសខណ្ឌ និងប៉េអឹមខណ្ឌដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ថ្ងៃបុណ្យអុំទូក
ភ្នំពេញ៖នៅបរិវេណកោះពេជ្រកាលពីព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៩នេះរដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីជួបសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកងរាជអាវុធហត្ថខណ្ឌចំការមន ជាច្រើនរយនាក់ដើម្បីពង្រឹងការងារដល់កងកម្លាំងទាំងពីរក្នុងការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ពេលបុណ្យអុំទូក ដែលមានរយះពេលបីថ្ងៃហើយពិធីជួបសំណេះណាលជាមួយកងកម្លាំងនាឱកាសនោះដោយ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ។
លោកអភិបាលខណ្ឌចំការមនថេង សុថុលបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថា ដេីម្បីទប់ស្កាត់រាល់បញ្ហាដែលកេីតមានឡេីងនៅក្នុងមូលដ្ឋាន និងត្រៀមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង អបអរសាទរព្រះពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី ១០-១១-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុល ក៏ បានឧបត្ថម្ភថវិកា ទឹកសុទ្ធ និង មី ជាច្រើនកេសជូនដល់កងកម្លាំងសមត្ថកិច្ចទាំងពីរផងដែរទុកជាការលើកទឹកចិត្តដល់កងកម្លាំង សម្រាប់ដោះស្រាយក្នុងការចាយវាយពិសាអាហារក្នុងការ ការពារពិធីបុណ្យអុំទូកដែលមាន រយះពេលបីថ្ងៃនាពេលឆាប់ខាងមុខនេះ៕