យុគ យក្សផ្លែ និង ឡុង ជិនបញ្ចប់វគ្គវិលជុំសប្ដាហ៍នេះ
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២១ កក្កដានេះយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ និង ឡុង ជិនក្លិបខ្លារខិនមានរិទ្ធបញ្ចប់ការប្រកួតវគ្គវិលជុំក្នុងពូលហើយ ។
យុគ យក្សផ្លែ៣ប្រកួតរបស់គេឈ្នះទាំងដែលក្នុងនោះ២ ប្រកួតឈ្នះដោយសារគូប្រកួតអវត្តមាន ។ ការប្រកួតវិលជុំចុងក្រោយនេះយក្សផ្លែ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃធៀប កៅ(Theap Kao)ដែលអ្នកប្រដាល់ថៃរូបនេះ៣ប្រកួតរបស់គេឈ្នះបាន១ ប្រកួត និងចាញ់២ប្រកួត ។
ទោះបីជាយ៉ាងនេះក៏ដោយក៏គេសង្កេតឃើញថាក្នុងពូលរបស់ថៃអ្នកប្រដាល់ធៀប កៅមានពិន្ទុនាំមុខគេក្រៅពីនោះសុទ្ធតែ៣ ប្រកួតចាញ់ទាំង៣ប្រកួត ។ ធៀប កៅទំនងជាអ្នកប្រដាល់ថៃតែមួយរូបគត់ដែលមានឱកាសឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ។
សម្រាប់ពូលរបស់អ្នកប្រដាល់កម្ពុជាក្រៅពីឡុង ជិន និង យុគ យក្សផ្លែដែល៣ប្រកួតឈ្នះទាំង៣ប្រកួតនោះឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងក៏៣ប្រកួតឈ្នះទាំង៣ប្រកួតដែរ ។
យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៥៨ដង ឈ្នះ១៣២ដង ចាញ់២២ដងនិងស្មើពិន្ទុ ៤ ដង ។ ចំពោះធៀប កៅវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥១ដង ចាញ់៩ដង ។ការប្រកួតនេះប្រសិនបើធៀប កៅឈ្នះគេនឹងមានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ឯ យក្សផ្លែនឹងបាត់បង់ឱកាស ។នរណាឈ្នះ ។
ប្រកួតក្នុងព្រឹត្តិការន៍នេះដែរឡុង ជិនក្លិបខ្លារខិនមានរិទ្ធជួបជាមួយអ្នកប្រដាល់ថៃយ៉ត ឃុនផែនYorth KhunPhen)ដែលការប្រកួតនេះទោះបីចាញ់ឬឈ្នះក៏ឡុង ជិនបានទទួលពិន្ទុជាអ្នកឈ្នះដែរព្រោះគូប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ជាមួយគេគឺផាត យ៉ាកស៊ូ(Phat Yaksou)ដែលអវត្តមាន ។
យ៉ត ឃុនផែនដែលមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៧ដង ចាញ់១១ដងគេគ្រាន់តែមកប្រកួតដើម្បីលុយតម្លៃខ្លួនប៉ុណ្ណោះ ។ឡុង ជិនមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៣ដង ចាញ់១៤ដងស្មើពិន្ទុ ២ ដង ឯ យ៉ត ឃុនផែនវិញគេមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥១ដង និង ចាញ់៩ដង !