ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ីបានស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួនលោកស្រីមូរសុខហួរ

68

ភ្នំពេញ៖ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ីបានស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួនលោកស្រីមូរសុខហួរមេដឹកនាំម្នាក់របស់ក្រុមពួកឧទ្ទាមដែលប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីមានការស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួននោះលោកស្រីមួរសុខហួរបានអះអាងថាលោកស្រីនឹងចាកចេញពីប្រទេសឥណ្ឌូណេស៊ីនៅយប់ថ្ងៃទី៦ខែវិច្ឆិកានេះដោយធ្វើដំណើរទៅប្រទេសក្នុងតំបន់អាស៊ានមួយទៀត។

ក្នុងវីដេអូផ្សាយផ្ទាល់លើហ្វេសប៊ុករបស់ខ្លួនអតីមន្ត្រីគណបក្សប្រឆាំងរូបនេះបានបញ្ជាក់ថាខ្លួនកំពុងស្ថិតនៅព្រលានយន្តហោះឥណ្ឌូណេស៊ីទីក្រុងហ្សាការតាដើម្បីរកចាំហោះចេញទៅប្រទេសមួយទៀតនៅអាស៊ាន។ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថាទៅប្រទេសណានោះទេ។

តាមរយៈសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩នេះបានបញ្ជាក់ថាសាធារណរដ្ឋឥណ្ឌូណេស៊ីនិងកម្ពុជាគឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ។ដូច្នេះស្ថានទូតកម្ពុជាប្រចាំនៅហ្សាការតាសូមស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការចាប់ខ្លួនលោកស្រីមូរសុខហួរហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់នៅក្រោមស្មារតីពិតរបស់អាស៊ាន។

ស្ថានទូតកម្ពុជាបានបញ្ជាក់ថាលោកស្រីមូរសុខហួរគឺជាអនុប្រធានគណបក្សសង្រ្គោះជាតិកម្ពុជា(CNRP) ដែលត្រូវបានតុលាការកំពូលនៃប្រទេសកម្ពុជាសម្រេចរំលាយចោលនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧។គណបក្សលោកស្រីសព្វថ្ងៃគឺជាបក្សខុសច្បាប់នៅកម្ពុជា។លោកស្រីគឺជាជនល្មើសដែលរត់គេចខ្លួនហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោកស្រីកាលពីថ្ងៃទី០២ខែតុលាឆ្នាំ២០១៩កន្លងទៅនេះពាក់ព័ន្ធការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលជាប់ឆ្នោតស្របច្បាប់។

ស្ថានទូតបានបន្តថាជាជាងមកប្រឈមមុខតាមផ្លូវច្បាប់លោកស្រីមូរសុខហួរបានភៀសខ្លួនចេញពីប្រទេសកម្ពុជាហើយលោកស្រីកំពុងជ្រកកោននៅសហរដ្ឋអាមេរិក។រាជរដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅកាន់បណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ឲ្យចាប់ខ្លួននិងបញ្ជូនលោកស្រីមូរសុខហួរមកកាន់ប្រទេសកម្ពុជាប្រសិនបើលោកស្រីឈានជើងជាន់ទឹកដីរបស់ពួកគេ។

ស្ថានទូតកម្ពុជាក៏បានបញ្ជាក់ទៀតថាក្រោមស្មារតីពិតនៃសមាគមអាស៊ានរាជរដ្ឋាភិបាលនៃប្រទេសថៃបានបណ្តេញលោកស្រីមូរសុខហួរកាលពីថ្ងៃទី២០ខែតុលាកន្លងមកនេះឲ្យទៅទីក្រុងគូឡាឡាំពួវិញនៅពេលលោកស្រីបានទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិនៃទីក្រុងបាងកក។នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៩អាជ្ញាធរម៉ាឡេស៊ីបានចាប់ឃាត់ខ្លួនសកម្មជនកម្ពុជា២នាក់ដែលព្យាយាមឡើងយន្តហោះឆ្ពោះទៅកាន់ទីក្រុងបាងកកខណៈពួកគេគឺជាអ្នកគាំទ្រអតីតគណបក្សCNRP របស់លោកស្រីមូរសុខហួរ៕

អត្ថបទដែលជាប់ទាក់ទង