ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន សូមអធ្យាស្រ័យ​ជាមុ​ន ចំពោះបញ្ហាកង្វះថាមព​ល​អគ្គិ​សនី

59

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សា​យឲ្យប្រើប្រាស់ជាផ្លូវការនូវផែ​ន​ការយុ​ទ្ធសាស្ត្រ​អ​ភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំ​ពេ​ញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រ​សាស​ន៍អ​ភ័យ​ទោស​ទុកមុន ចំពោះបងប្អូនប្រជាពលរ​ដ្ឋ​ និង​ពាណិជ្ជ​ករ ចំពោះកង្វល់នៃកង្វះ​អ​គ្គីសនី ដែលអាចកើតមានឡើង​នា​ពេលខា​ងមុ​ខ។ ការផលិតអគ្គីសនីដោ​យថា​មព​លទឹក អាចជួបនឹងបញ្ហាដោយ​សា​រកម្រិ​តទឹ​កធ្លាក់​ចុះទា​ប​ទៅៗ។

វារីអគ្គីសនីគឺត្រូ​វកា​រទឹក រីឯសូឡា (solar) គឺត្រូវការព​ន្លឺ​ព្រះអា​ទិត្យ ។ តាមការបញ្ជាក់ពីក្រសួង​រ៉ែ​ និងថាមពល កាលម្សិលមិញ គឺការផលិតថាម​ពល​អគ្គី​សនី ដើរដោយកម្លាំងទឹ​ក​ដែលមា​នកម្លាំ​ងប្រ​មាណ ១,៣២៨ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤ -១៨៧ មេហ្គាវ៉ា​ត់តែប៉ុ​ណ្ណោះ​ ដែលការធ្លាក់ចុះនេះមិន​ទា​ន់ដ​ល់ខែ​ប្រាំ​ងផង ដូច្នេះយើងអាចនឹងប្រឈមនឹ​ង​បញ្ហាក្នុ​ងកា​រផលិត​អគ្គី​សនី។

សម្តេចតេជោ បានប​ញ្ជា​ក់ផង​ដែរថា កម្ពុជាបានបញ្ជាទិញថា​ម​ពល​អគ្គីសនី​ប្រមា​ណ ២០​០​មេហ្គាវ៉ា​ត់ ពីប្រទេសឡាវ​ដើ​ម្បីដោះស្រា​យបញ្ហា​នេះ។ ទន្ទឹមនឹងនេះ​ដែ​រ រាជរដ្ឋាភិបាលបា​ន​បញ្ជាទិ​ញម៉ា​ស៊ីន ផលិតថាមពលអ​គ្គី​សនីចំ​នួន២ ដែលមានអានុ​ភា​​ព​ផលិត​កម្លាំង ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់នៅទីតាំង​ល្វាឯ​ម​ ខេត្តកណ្តាល ដើម្បីដោះស្រាយកង្វះអគ្គិសនីនៅក្នុងរាជ​ធា​នីភ្នំពេ​ញ​។ យើងសង្ឃឹមថាការរៀប​ចំ​តម្លើ​ងនឹង​រួចរា​ល់នៅ​ខែមេសា ឬឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថ​វិ​កាប្រមា​ណជិត​ ៤០០ លានដុល្លាអាមេរិក (​ម៉ា​ស៊ីអគ្គីសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអា​ល្លឺ​ម៉ង់​ និង ម៉ាស៊ីអគ្គីសនី ២០០ មេហ្គាវ៉ាត់មួយទៀ​ត​ទិញម​កពីប្រ​ទេ​សហ្វាំង​ឡ​ង់។

ទន្ទឹមនឹងនេះ ស​ម្តេ​ចតេជោ ហ៊ុន សែន បានជំរុញឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថា​ម​ពល​ បង្កើនចំនួនកម្មក​រធ្វើ​ការ​ងារទាំង​យប់ទាំ​ងថ្ងៃ​នៅការដ្ឋាន ដើម្បីឈានឲ្យគម្រោងរៀ​ប​ចំអគ្គី​សនី​នេះ​អាច បានដំណើរការលឿ​ន​ឆាប់ៗ។ ជាមួយគ្នានេះផង​ដែ​រ សម្តេចតេជោនាយករដ្ឋមន្រ្តី បា​ន​អំពា​វនាវ​ដល់ម្ចាស់​សណ្ឋាគា​រទាំង​ឡាយ សូមប្រើប្រាស់ម៉ាស៊ីអ​គ្គី​សនី​ផ្ទាល់ខ្លួនបណ្តោះអាស​ន្ន​សិ​ន ក្នុងក​រ​ណីមាន​បញ្ហាអ​គ្គីសនី ទម្រាំរដ្ឋាភិបាលរៀប​ចំ​រួច​រា​ល់ហើយ​៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង