ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈូក ឆៃ និង នីសុភីនរណាឈ្នះ ?

68

 
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ ជើងឯកអ្នកប្រយុទ្ធកំពូលថាមពល (Champion) លើសង្វៀនអាស៊ីអាគ្នេយ៍ យប់ថ្ងៃទី១០វិច្ឆិកា អ្នកប្រដាល់កម្ពុជានី សុភីក្លិបសាល
វ័ន្ដកីឡាត្រូវតស៊ូជាមួយ អ្នកប្រដាល់ថៃឈូក ឆៃ (Chhuok Chhai) ។
អ្នកប្រដាល់ទាំង២រូបនេះ ធ្លាប់ជួបប្រកួតគ្នាច្រើនលើកមកហើយដែរ ដោយមានឈ្នះ
មានស្មើ ហើយក៏មានចាញ់ដែរ ។ គេជាអ្នកប្រដាល់ដែលពូកែជង្គង់ដូចគ្នា ហើយកំពស់របស់
គេមិនអន់ជាងគ្នាឡើយ ។
ពីប្រកួតក្នុងព្រឹត្តិការណ៍នេះឈូក ឈៃឈ្នះបានមួយប្រកួត និង ចាញ់មួយប្រកួត រីឯ
នី សុភីវិញពីរប្រកួតរបស់គេ បានទទួជ័យជំនះទាំង ២ប្រកួត ។សម្រាប់ការប្រកួតទី៣នេះមិន
ដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។ពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នា ព្រោះដើម្បីប្រជែង
យកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
សុភីមានប្រវត្តិប្រកួតចំនួន១៦០ដង ឈ្នះ១២៩ដង ចាញ់២៨ដង និងស្មើពិន្ទុ១២ដង ។
ចំពោះឈូក ឆៃវិញមានប្រវត្តិប្រកួត៩០ដង ឈ្នះ៦៦ដងចាញ់២១ដង និងស្មើពិន្ទុ៣ដង ។តើការប្រកួតនេះនរណាឈ្នះ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ ជួបជាមួយអ្នកប្រដាល់ថៃ ឈៀង ឆៃ(Chhieng Chhai) ។
វិឆ័យមួយរយៈនេះការប្រកួតរបស់គេបានទទួលជ័យជំនះ រហូតហើយការប្រកួតភាគច្រើន គេផ្ដួលគូប្រកួតបានមុនទឹកទី៥ទៀតផង ។នៅក្នុងព្រឹត្តិោការណ៍នេះ ២ប្រកួតរបស់គេបាន ទទួលជ័យជំនះទាំង២ប្រកួត ។
ចំពោះឈៀង ឆៃវិញគេក៏មិនមែន ជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបដែរ ។ ពីរប្រកួត
របស់គេក្នុងព្រឹត្តិការណ៍នេះ ឈ្នះបានមួយប្រកួត និង ចាញ់មួយប្រកួត ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៥៩ដង និងចាញ់២១ដង ។
ចំពោះវង្ស វិឆ័យវិញគេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥២ដង និងចាញ់ ៥ដង ។
មិនដឹងថានរណារកបាន៣ពិន្ទុ ពីការប្រកួតនេះឡើយ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះធន ស៊ីហុងក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយប៊ន ពន្លិតក្លកបនាគរាជចតុមុខ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។លីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយសូត្រ ខេវិនក្លិបបក្សីស្លាបដែក ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ម៉ន កំសត់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់ភាព សុផង់
ក្លិបតាឯកដំបងដែកមានរិទ្ធ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង