ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារព័ត៌មានThe New York Times បានចេញផ្សាយថាសមរង្ស៉ីមិនបានកក់សំបុត្រយន្តហោះ

68

តាមសារព័ត៌មានThe New York Times បានចេញផ្សាយនៅយប់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩នេះថា«សមរង្ស៉ីមិនបានកក់សំបុត្រយន្តហោះទេ» បុគ្គលិកម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍Thai Airways បានថ្លែងអះអាងយ៉ាងដូច្នេះថា«លោកសមរង្ស៊ីអ្នកនយោបាយគណបក្សប្រឆាំងនៅកម្ពុជាមិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះពីទីក្រុងប៉ារីសទៅទីក្រុងបាងកកទេពីព្រោះការកក់សំបុត្រហោះយន្តរបស់គាត់មិនមានសុពលភាព»

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃនៅឯអាកាសយានដ្ឋានCharles De Gaulle នៅទីក្រុងប៉ារីសដែលបានឆ្លើយតបតាមទូរស័ព្ទ  ប៉ុន្តែបដិសេធមិនប្រាប់ឈ្មោះបាននិយាយថាសំបុត្រEconomy Class ដែលមានសុពលភាពមិនមានឈ្មោះរបស់លោកសមរង្ស៉ីទេហើយផ្នែកEconomy Class សម្រាប់ការហោះហើរនៅថ្ងៃព្រហស្បតិ៍នេះគឺពេញហើយ។លោកថាការកក់ឈ្មោះរបស់លោកសមរង្ស៉ីត្រូវបានធ្វើឡើងសម្រាប់ជើងហោះហើរថ្មីនៅថ្ងៃសៅរ៍។ទីបំផុតជនក្បត់ជាតិសមរង្ស៉ីបានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជានេះបើយោងតាមទណ្ឌិតសមរង្ស៉ីប្រកាសតាមវីដេអូផ្សាយផ្ទាល់លើFacebook របស់ខ្លួននៅយប់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩។ទណ្ឌិតសមរង្ស៉ីបានថ្លែងថា«គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រហែលត្រូវពន្យារពេលបន្តិច…. ពីព្រោះក្រុមហ៊ុនអាកាសចរណ៍របស់ថៃមិនឱ្យខ្ញុំឡើងលើយន្តហោះដែលត្រូវហោះមកប្រទេសថៃដើម្បីខ្ញុំបន្តដំណើរទៅប្រទេសកម្ពុជា»

ប្រជាពលរដ្ឋខ្មែរមួយរូបស្ថិតនៅព្រលានយន្តហោះទីក្រុងប៉ារីសបានឃើញថាគាត់បានឃើញប៉ូលិសបារាំងបានបណ្តេញសមរង្ស៉ីនិងអ្នកហែហមចេញពីព្រលានយន្តហោះCharles De Gaulleដូចនេះការទៅព្រលាននេះគ្រាន់តែជាឆាកល្ខោនដែលសមរង្ស៉ីសម្តែងឲ្យអ្នកគាំទ្រមើលថាបានទៅព្រលានមែនតែក្រុមហ៊ុនយន្តហោះថៃមិនឲ្យឡើងដើម្បីប្រើជាលេសពន្យាពេលថ្ងៃទី០៩/១១ដែលតាមការពិតសំបុត្រយន្តហោះជើងហោះហើរថ្ងៃនេះសមរង្ស៉ីបានពន្យារពេលរួចបាត់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង