ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញជួបសំណេះសំណាល និងផ្តល់អំណោយដល់ចំណុះទូកថ្នាក់រាជធានីភ្នំពេញជាង៥០ទូកមុនបុណ្យអុំទូកមកដល់

249
ភ្នំពេញ៖  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកស្រី និងលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៨វិច្ឆិកានេះបានជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីចំណុះទូកថ្នាក់រាជធានីភ្នំពេញនៅបរិវេណវត្តភ្នំ ដែលបងប្អូននឹងត្រូវត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករយះពេល៣ថ្ងៃគឺថ្ងៃទី១០.១១.១២វិច្ឆិកា ឆ្នាំ២០១៩នេះ នៅមុខព្រះបរមរាជវាំង។
   ​  លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រាជធានីភ្នំពេញមានទូកចូលរួមប្រណាំង ចំនួន៥៥ទូក មានចំណុះទូកចំនួន៣៧១៦នាក់និងមានកីឡាបំរុងចំនួន៦១០នាក់។
   លោកឃួង ស្រេង បានថ្លែង លើកទឹកចិត្តដល់បងប្អូនកីឡាករ កីឡាការនីដែលជាចំណុះទូកអុំ ទូកចែវទាំងអស់ឲ្យខិតខំប្រឹងប្រែងបញ្ចេញអស់កំលាំងកាយចិត្ត​រួមសាមគ្គីគ្នាដើម្បីដណ្តើម យកជ័យជំនេះនិងនាំកិត្តិយសជូនវត្ត ជូនសង្កាត់ ខណ្ឌនិងជូនរាជធានីភ្នំពេញ។  ជាមួយគ្នានេះបងប្អូនត្រូវរក្សាសុខភាព ការហូបចុក ការសំរាកយកកំលាំងឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមចូលរួមប្រកួតឲ្យអស់សមត្ថភាព។
  លោកអភិបាលបន្តថា ចិត្តជាកីឡាទោះចាញ់ឬឈ្នះជារឿងធម្មតា យើងប្រកួតដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិនឹងដើម្បីសុខភាព។ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ,ពិធីអកអំបុកសាមគ្គីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រនិងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចំបងលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកំរិតខ្ពស់បំផុតជាពិសេសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងធ្វើរដ្ឋប្រ
ហាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតក៏ដូចជាមានបំណងបំផ្លាញសន្តិភាពនិងក្តីសុខសាន្តរបស់ប្រជាពលរដ្ឋរបស់ពួកឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយជនក្បត់ជាតិសម រង្ស៉ី ។ដូច្នេះទេសូមបងប្អូនដើរអោយឆ្ងាយ កុំទៅចូលរួមទទួលសជនក្បត់ជាតិសម រង្ស៉ី បើចូលរួមបងប្អូនមានទោស។ ជាងនេះទៅទៀត សូមបងប្អូនការពារខ្លួនអោយបានល្អ ពិសេសការឆ្លងរីករាលដាលនៃជម្ងឺអេដស៏ ស្របពេលនអត្រានៃជម្ងឺអេដស៏ ហាក់មានការកើនឡើងបន្តិចនៅឆ្នាំនេះ។
   ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំប្រឹងប្រែងកែលំអរសោភណ្ឌភាពរាជធានីភ្នំពេញឲ្យសក្ត័សមទៅនឹងមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជានិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកំសាន្តនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។
  ជាមួយគ្នានេះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានចែកមួក និងអាវយឺតដល់ចំណុះទូករាជធានីភ្នំពេញទាំងជាង៣០០០នាក់រួមនឹងថវិកាមួយចំនួនជាការលើកទឹកចិត្តដល់បងប្អូនសំរាប់ការត្រៀមប្រកួត នាពេលខាងមុខនេះដែរ។
   ដោយឡែកនៅរសៀលថ្ងៃទី៨វិច្ឆិកាដដែលនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំការប្រណាំងទូកសាកល្បងសមកំលាំងនៅតាមដងទន្លេសាបចំណុចមុខវត្តឧណ្ណាឡោម។ទិដ្ឋភាពនៃការប្រារព្វបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទនះភាពជាតិក្តីសប្បាយរីករាយរបស់​ប្រជាពលរដ្ឋបានបង្ហាញឲ្យឃើញពីការរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ។ក្នុងដំណាក់កាលនេះដែរ អាជ្ញាធររាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងនិងសេចក្តីអំពាវនាវជាបន្ត បន្ទាប់សំដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឧិកាសបុណ្យ និងបានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងលើកកំពស់សោភណ្ឌភាព​និងបរិស្ថានទីក្រុង ប្រកបដោយស្មារតីទទួលខុសត្រូវ និងជូនដំណឹងពីការបញ្ជៀសចរាចរតាមតម្រាយផ្លូវមួយចំនួនតាមច្រកចេញចូលរាជធានីភ្នំពេញ ក៏ដូចជាការអំពាវនាវ
សុំឲ្យមានការចូលរួមបរិច្ចាកធនធានជាថវិកា ឬសំភារះផ្សេងៗជួយដល់កីឡាករកីឡាការនីចំណុះទូករាជធានីភ្នំពេញដើម្បីជាការលើកទឹកចិត្តដល់បងប្អូនផងដែរ៕
អត្ថបទដែលជាប់ទាក់ទង