ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងមូលដ្ឋានរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជន ពេលជិតដលថ្ងៃបុណ្យអុំទូក

60

ភ្នំពេញ៖ដើម្បី​បង្កើនភាពកក់ក្ដៅក្នុងការរស់នៅ របស់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌចំការមននិងអ្នកដំណើរតាមយានយន្តនានាដែលធ្វើដំណើរឆ្លងកាត់ ភូមិសាស្រ្តខណ្ឌចំការមនប្រកបដោយសុវត្ថិភាពខ្ពស់នោះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំកម្លាំងចម្រុះដោយ លោកអភិបាលរងខណ្ឌចំការមនកែវ សំណាងបានចុះត្រួតពិនិត្យនៅ តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌចំការមន និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិ​ផ្ទុះ គ្រឿងញៀន​ គ្រឿងស្រវឹង និង​ជា​ពិសេស​កិច្ច​ការ​ ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​ របៀបរៀបរយ​សាធារណៈជូន​បងប្អូន​ប្រជាជនក្នុងមូលដ្ឋាន​នា មុនពិធីបុណ្យអុំទូក ខិតជិតចូលមកដល់ហើយយ កម្លាំងគណៈបញ្ជាការឯកភាពចំការមន ​ដោយមានការណែនាំពីសំណាក់លោកថេង សុថុលអភិបាលខណ្ឌចំការមននិងជាប្រធាន​គណៈបញ្ជាការឯកភាព​ខណ្ឌ​ចំការមន បានចាត់តាំងលោកអភិបាលរងខណ្ឌ១រូបខាងលើនោះ ចុះដឹកនាំកម្លាំងចម្រុះដាក់គោលដៅ នៅកន្លែងសំខាន់ៗក្នុងមូលដ្ឋាន ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និង គ្រឿងញៀន​ នៅតាមមូលដ្ឋានចំការមនរាជធានីភ្នំពេញ កាលពីម៉ោងជាង៨យប់ថ្ងៃទី៧ខែវិច្ឆិកាឆ្នំា២០១៩នេះ។ដោយជាលទ្ធផលនៃការចុះត្រួតពិនិត្យកាលពីយប់មិញនេះមានយានយន្តបើកបរឆ្ងកាត់សរុប១២៩គ្រឿងក្នុងនោះរថយន្ត៤១គ្រឿងនិងម៉ូតូ៨៨គ្រឿងក្នុងនោះម៉ូតូកង់៣៥០គ្រឿងផងដែរ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបាន អោយដឹងថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌចំការមនក្រោមការដឹកនាំបញ្ជាដោយរូបខ្ញុំផ្ទាល់ ជាអភិបាលខណ្ឌចំការមន តែងតែចុះត្រួតពិនិត្យអាវុធជាតិផ្ទះ គ្រឿងញៀន វាស់ជាតិអាកុល និង អនុវត្តរឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងចុះធ្វើការងាររដ្ឋបាល នៅក្នុងមូលដ្ឋានតាមបណ្ដាសង្កាត់ទាំង៥ ពិសេសតំបន់ស្មុគស្មាញនិងតាម បណ្ដាផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយជូន ដល់ប្រជាជនក្នុងការរស់នៅ។ហើយស្របនៅពេលនេះ ជិតដល់ថ្ងៃបុណ្យអុំទូក(ង)ផងនោះក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបង្កើនការ ការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ទ្វេរដងព្រោះអីនៅថ្ងៃបុណ្យអុំទូក(ង)ខាងមុខនោះគឺមានបងប្អូនប្រជាជន គាត់មកពីបណ្ដាខេត្តនានា មកដើរលេងកម្សាន្តច្រើននៅភ្នំពេញហើយសម្រាប់ខណ្ឌចំការមន ពិសេសតំបន់កោះពេជ្រ មានកន្លែងលេងកម្សាន្តច្រើន។ដូចនេះត្រូវការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងត្រៀមបង្ការទប់ស្កាត់ និង បង្រ្កាបរាល់បទល្មើសនានា អោយទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង