ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់ 30 នាក់ ត្រូវបានសម្លាប់ដោយក្រុមឧក្រិដ្ឋជន នៅនីហ្សេរីយ៉ា ហើយចាប់យកគោ ក្របី ចៀម

156

ប្រជាជនបាននិយាយថា យ៉ាងហោចណាស់មនុស្ស 30 នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ នៅលើភូមិនានា នៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា នៅក្នុងការវាយប្រហារចុងក្រោយបំផុត ដោយក្រុមកេងប្រវ័ញ្ច និងចាប់ពង្រត់ ក្រុមចោរនៅក្នុងតំបន់យនោះ។

ក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធ និងជិះម៉ូតូ បានវាយលុកភូមិជនបទ ជិតខាងចំនួន 5 នៅក្នុងស្រុកម៉ារ៉ាដូន នៃរដ្ឋហ្សមហ្វារ៉ា កាលពីរសៀលថ្ងៃអង្គារ ដោយបាញ់ដោយមិនរើសមុខ និងលួចសត្វពាហនៈ។

ផ្ទះដុតមួយនៅក្នុងភូមិ Kizara ក្នុងប្រទេសនីហ្សេរីយ៉ា ក្រោយពីក្រុមចោរ បានវាយប្រហារភូមិនេះ ដោយសម្លាប់មនុស្ស 48 នាក់កាលពីថ្ងៃទី 18 ខែមិថុនាឆ្នាំ 2013 ។ / VCG Photo

លោក Jabbi Labbo មេដឹកនាំសហគមន៍ម្នាក់នៅភូមិ Gyadde បាននិយាយថា “យើងបានរកឃើញសាកសព 30 នាក់ពីការវាយប្រហារនេះ ហើយយើងបានកប់សព 26 កន្លែងខណៈពេល 4 នាក់កំពុងតែត្រៀមលក្ខណៈសម្រាប់ការបញ្ចុះ។

Sule Mada អ្នកស្រុកម្នាក់ មកពីភូមិរងគ្រោះមួយទៀត បាននិយាយថា មនុស្ស 7 នាក់ផ្សេងទៀត បានបាត់ខ្លួន ហើយសន្មតថា បានលង់ទឹកនៅក្នុងទន្លេ នៅក្បែរនោះ ខណៈពេលព្យាយាម “គេចផុតពីការសម្លាប់រង្គាល” ។

លោកម៉ាដា បាននិយាយថា “ពួកគេបានវាយប្រហារភូមិនានា ក្នុងពេលដំណាលគ្នា ហើយបានយកគោ ចៀម និងពពែ ជាច្រើនក្បាលចេញ” ។

ប៉ូលីសនៅក្នុង Zamfara បានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែបាននិយាយថា មានតែមនុស្ស 3 នាក់ប៉ុណ្ណោះ ត្រូវបានសម្លាប់។

នៅក្នុង Zamfara ការរឹបអូសគោ ក្របី និងការចាប់ពង្រត់ សម្រាប់តម្លៃលោះ បានកើនឡើង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយការចិញ្ចឹមសត្វ និងសហគមន៍កសិកម្ម ត្រូវបានកំណត់គោលដៅ។

កាលពីសប្ដាហ៍មុនក្រុមឃាតករជិះម៉ូតូ បានសម្លាប់មនុស្ស 32 នាក់ នៅក្នុងការវាយប្រហារ នៅតាមភូមិទាំងសងខាង នៃព្រំដែនរវាងរដ្ឋ Zamfara និងរដ្ឋ Sokoto ។

អត្ថបទដែលជាប់ទាក់ទង