ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនចាប់ចិនបង្ខាំងទារប្រាក់ត្រូវជាប់អន្ទាក់សមត្ថកិច្ចអាវុធហត្ថភ្នំពេញ

80
  1. ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៩សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់ទៅតុលាការក្រោមការចោទប្រកាន់ពីបទបង្ខាំងមនុស្សទុកជំរិតទាប្រាក់រំលោភលើលំនៅដ្ឋានបង្ខាំងអាជីវកម្មនិងធ្វើឲ្យបាត់បង់ការងារដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចហាងស៊ីនវ៉ាងដា(ខេមបូឌា) អ៊ិនវេសម៉ិន.ផ្ទះលេខ128A7AB ភូមិ១សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៥នាក់រួមមាន៖

. ឈ្មោះវ័ងជីងប៉ង(WANG.JINBO) ភេទប្រុសអាយុ៤៩ឆ្នាំ

. ឈ្មោះលីជីយ៉ាង(LI JI YAN) ភេទប្រុសអាយុ៣៥ឆ្នាំ

. ឈ្មោះថាងវ៉ៃភេទប្រុសអាយុ៣៥ឆ្នាំ

. ឈ្មោះជេរឈីង(JIA GUING) ភេទប្រុសអាយុ៣៣ឆ្នាំ

. ឈ្មោះស៊ូនស៊ីង(SUN XIN) ភេទប្រុសអាយុ២៩ឆ្នាំ

បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថាតាមរយៈព័ត៌មានរបស់សាក្សីម្នាក់ជាជនជាតិខ្មែរបានរាយការណ៍ថាមានចិនមួយក្រុមបានអុកឡុកហាងបាយមួយកន្លែងនិងបានបង្ខាំងជនជាតិចិនម្នាក់ក្នុងហាងបាយនោះដើម្បីគម្រាមទារប្រាក់ទៀតផង។បន្ទាប់ពីបានទទួលព័ត៌មានកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានចាត់វិធានការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯករ័ត្នស៊្រាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជអាវុធហត្ថរាជធានីភ្នំពេញដោយអនុឡោមតាមការណែនាំរបស់ព្រះរាជអាជ្ញាក្រោមទម្រង់ជាការស៊ើបអង្កេតជាក់ស្តែងនិងមានការចូលរួមពីមន្ត្រីមូលដ្ឋានចៅសង្កាត់និងមេភូមិផងដែរ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យបានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពបង្ខាំងមនុស្សបង្ខាំងទីតាំងហាងស៊ីនវ៉ាងដា(ខេមបូឌា)អ៊ិនវេសមិនបណ្តេញភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគាររួមនិងបណ្តេញបុគ្គលិកដែលធ្វើការនៅទីនោះចេញពិតប្រាកដមែនដោយក្នុងនោះឈ្មោះវ័ងជីងប៉ង(WANG.JINBO) ជាមេក្លោងបានបញ្ជាឲ្យកូនចៅ០៤នាក់ទៀតបិទទ្វារចាក់សោរបង្ខាំងមេការគ្រប់គ្រងទូទៅក្នុងហាងស៊ីនវ៉ាងដា(ខេមបូឌា)អ៊ិនវេសមិនចាប់ពីថ្ងៃទី០៤រហូតដល់ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩ដើម្បីទុកជំរិតទារប្រាក់ចំនួន30,000$ (បីម៉ឺនដុល្លារអាមេរិក) ពីថៅកែដែលនៅឯប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង