ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ី បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអារ៉ាប់ចំនួន 5 នៅអាហ្វ្រិក និងកិច្ចប្រជុំកំពូល BRICS

154

 


លោកស៊ីជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានចាកចេញពីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ទស្សនកិច្ច នៅប្រទេសអារ៉ាប់ចំនួន 5 នៅអាហ្វ្រិក និងកិច្ចប្រជុំកំពូល BRICS មួយទៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងលិច ដែលជាទស្សនកិច្ចលើកដំបូង របស់លោក ចាប់តាំងពីការបោះឆ្នោតឡើងវិញ កាលពីខែមីនា។

លោកស៊ី នឹងធ្វើទស្សនកិច្ច នៅអេមីរ៉ាតអារ៉ាប់រួម (UAE) បន្ទាប់មកធ្វើដំណើរទៅប្រទេសសេណេហ្គាល់ រ៉្វាន់ដា និងអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 24 ខែកក្កដា ហើយលោកនឹងចូលរួម កិច្ចប្រជុំកំពូល BRICS លើកទី 10 ចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 27 ខែកក្កដា នៅទីក្រុងចូហានណេស្បឺក។

លោកក៏នឹងធ្វើដំណើរទស្សនកិច្ច មិត្តភាព ទៅកាន់ប្រទេសម៉ូរីស អំឡុងពេលឈប់សម្រាក និងវិលត្រឡប់មកប្រទេសចិនវិញ។

អត្ថបទដែលជាប់ទាក់ទង