លោកទេសរដ្ឋមន្រ្តីមាស សុភា សូមអោយ បងប្អូនកីឡាករអុំទូកខេត្តព្រះវិហាររក្សាសុខភាពនិងរក្សាខ្សែក្រវ៉ាត់អោយបាន សម្រាប់ការប្រណាំងទូកឆ្នាំ២០១៩នេះ
ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ លោកនាយឧត្តមសេនីយ មាស សុភា បានស្នើសុំអោយបងប្អូនជាកីឡាករអុំទូកខេត្តព្រះវិហារទាំងអស់ រក្សាសុខភាពអោយបានល្អនិងប្រឹងប្រែងធ្វើយ៉ាងណារក្សាខ្សែក្រវ៉ាត់អោយបាន សម្រាប់ការប្រកួតប្រជែងលើការប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំ ទូក បណ្តែតប្រទីប សំពះ ព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះ ខណៈដែលកាលពីឆ្នាំ២០១៨កន្លងទៅទូករបស់ខេត្តព្រះវិហារទទួលបានខ្សែក្រវ៉ាត់ម្តងរួចហើយ។
ការស្នើសុំបែបនេះរបស់លោកទេសរដ្ឋមន្រ្តី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា ២០១៩ ក្នុងឱកាសដែលលោក លោកសួស យ៉ារ៉ា តំណាងរាស្ត្រខេត្តព្រះវិហារ និងលោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអញ្ជើញចុះទៅសំណេះសំណាលជាមួយបងប្អូនជាកីឡាករអុំទូកខេត្តព្រះវិហារនៅតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនOCIC ខណ្ឌ
ជ្រោយចង្វារាជធានីភ្នំពេញ។
លោក ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ខេត្តព្រះវិហារមិនមានទឹកច្រើន ដើម្បីប្រណាំងទូកទេ តែយើងនូវអាចមានទូក ង មកចូលរួមប្រកួនប្រជែងគ្នានៅក្នុងព្រះរាជពិធីបុណ្យអុំ ទូក បណ្តែតប្រទីប សំពះ ព្រះខែ និង អកអំបុក ដូចបណ្តាខេត្តនានាដែរ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ យើងនូវដណ្តើមបានខ្សែក្រវ៉ាត់លេខ១ ថែមទៀត ។ ដូច្នេះទេ សម្រាប់ការប្រកួតប្រជែងលើការប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំ ទូក បណ្តែតប្រទីព សំពះ ព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះ កីឡាករយើងទាំងអស់ត្រូវប្រឹងប្រែងធ្វើយ៉ាងណារក្សាខ្សែក្រវ៉ាត់នេះអោយបានបន្តទៀត ។ បន្ថែមពីលើនេះទៀតលោក ទេសរដ្ឋមន្រ្តី ក៏បានសូមអោយបងប្អូនជាកីឡាករ រក្សាសុខភាពអោយបានល្អ ពោលគឺត្រូវគេងអោយបានគ្រប់គ្រាន់ ហូបចុកអោយមានអនាម័យ ជៀសអោយឆ្ងាយពីគ្រឿងញៀន និងការពារអោយបានពីជម្ងឺឆ្លងផ្សេងៗ ពិសេសជម្ងឺអេដស៏ និងចូលរួមរក្សាអោយបាននូវអនាម័យបរិស្ថានកន្លែងដែលយើងស្នាក់នៅ។
គួរបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ក្នុងព្រះរាជពិធីបុណ្យអុំ ទូក បណ្តែតប្រទីប សំពះ ព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះ មានទូកចូលរួមប្រកួតប្រជែងចំនួន២ទូក ក្នុងនោះរួមមានទូកឈ្មោះ កោះ កែរ សែនជ័យ បារមីព្រះអង្គខ្មៅ និងទូកឈ្មោះ សូរិយាមហានគរតេជោព្រះវិហារ ដែលមានចំណុះទូកសរុបចំនួន១៨០នាក់ ហើយក្នុងចំនួន១៨០នាក់នេះ ក្នុងម្នាក់ៗទទួលបានថវិកាពីលោកនាយឧត្តមសេនីយ មាស សុភា ចំនួន៥ម៉ឺនរៀល ជួយមួយនិងការឧត្តមសម្រាប់ទូកទាំង២ចំនួន៣៦លានរៀល៕