សមត្ថកិច្ចថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរ ១៩នាក់ ដែលចូលរួម ក្នុងផែនការរដ្ឋប្រហារ
ថៃ ៖ កម្លាំងតម្រួតខេត្តស្រះកែវ ប្រទេសថៃ បានឃាត់ខ្លួនជនជាតិកម្ពុជា១៩នាក់ យកទៅសួរនាំក្រោយសង្ស័យថា ចូលរួមក្នុងការប៉ុនប៉ងរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំដោយទណ្ឌិត សម រង្ស៊ី។
ក្នុងចំណោមជនទាំង១៩រូបនោះ មានប្រុស១១នាក់ ស្រី៨នាក់ ដែលខ្លះកាន់លិខិតឆ្លងដែនបរទេស ដូចជា អាមេរិក បារាំង កូរ៉េ ជាដើម ដោយធ្វើដំណើរដោយរថយន្ត មកពីទីក្រុងបាងកក មកព្រំដែន។ ការឃាត់ខ្លួនជនទាំងនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
តម្រួតបានត្រួតពិនិត្យឃើញថា ក្នុងចំណោមជនទាំងនោះ មានខ្លះទៅចូលរួមកិច្ចការប្រឆាំងរដ្ឋាភិបាលកម្ពុជា តែក្រុមទាំងនេះបានអះអាងថា ធ្វើដំណើរទៅកម្ពុជាដើម្បីចូលរួមបុណ្យអកអំបុក ឬមកពិនិត្យសុខភាពនៅប្រទេសថៃ៕