លោកអភិបាលខណ្ឌចំការមនដឹកនាំកម្លាំងចម្រុះចុះល្បាតក្នុងមូលដ្ឋានពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាជនជានិច្ច
ភ្នំពេញ៖កាលពីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៩នេះលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានដឹកនាំកម្លាំងចម្រុះចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខណ្ឌចំការមនដែលមាន៥សង្កាត់ដើម្បីពង្រឹងលើការងារសន្តិសុខ សុវត្ថិភាពអោយស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលគ្មាន៩យ៉ាង។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងដោយសង្កត់ធ្ងន់ថា៖ជានិច្ចកាលគណៈបញ្ជាការឯកភាពខណ្ឌចំការមនតែងតែបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌគឺផ្ដោតសំខាន់ទៅលើការងាររក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ បញ្ហាបង្រ្កាប់គ្រឿងញៀន បញ្ហាសំរាម និងដាក់គោលដៅក្នុងមូលដ្ឋានចុះត្រួតពិនិត្យអវុធជាតិផ្ទុះ ត្រួតពិនិត្យអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោក វាស់ជាតិអាកុល និង ចុះល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកក្នុងមូលដ្ឋានដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព ដោយរក្សាភាពសុខសាន្តជូនដល់បងប្អូនប្រជាជនរ់នៅប្រកបដោយភាពកក់ក្ដៅហើយការងារនេះក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌចំការមនបន្តធ្វើជាប្រចាំទាំងយប់ទាំងថ្ងៃអោយដូចភ្លៀងរលឹមជាពិសេសនាថ្ងៃចុងសប្ដាហ៍។
ស្របពេលជាមួយគ្នានេះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងអោយដឹងទៀតថាខណៈពេលជិតដល់ថ្ងៃបុណ្យអុំទូក(ង)គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ កាន់តែបង្កើនការងារ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ទ្វេរដងដើម្បីជួយសម្របសម្រួលដល់បងប្អូនប្រជាជនពេលពួកគាត់មកពីបណ្ដាខេត្តនានាមកដើរលេងកម្សាន្តមើលការប្រគុំតន្រ្តីនិងអុំទូក(ង) នាឱកាសពិធីបុណ្យអុំទូក(ង)នៅភ្នំពេញដែលមានរយះពេលបីថ្ងៃពោលគឺនាថ្ងៃទី១០,១១ និង១២ខែវិច្ឆិការឆ្នាំ២០១៩នេះ។ដូចនេះសូមអោយកម្លាំងចម្រុះទាំងអស់ពង្រឹងលើការងារតាមតួនាទីភារៈកិច្ចរបស់ខ្លួនដែលបានប្រជុំបែងចែកដាក់ផែនការរួចហើយនោះរហូតដល់ថ្ងៃចប់ពិធី៕