ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃ​ទី​៩-១០​ សភាពការណ៍​សន្តិសុខ​ សណ្តាប់ធ្នាប់​មាន​ភាពល្អ​ប្រសើរ​

55

ភ្នំពេញព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅនាយកដ្ឋានអង្គរក្សមានរៀបចំកិច្ចប្រជុំរក្សាសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងអកអំបុកសំពះព្រះខែក្រោមអធិបតីភាពឯកឧត្តមឃួស្រេងអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមនាយឧត្តមសេនីយ៍ទូចណារ៉ុអគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានអង្គរក្សកិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងប្រភេទនិងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត

តាមរបាយការណ៍បានអោយដឹងថាពិនិត្យជារួមនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩នេះសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរពុំមានអ្វីគួរកត់សម្គាល់

-​សភាពការណ៍បទល្មើសព្រហ្មទណ្ឌគ្មាន​)

-​សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ​ (​គ្មាន​)

-​លទ្ធផលកិច្ចប្រតិបត្តិការអន្ដរាគមន៍និងសង្គ្រោះ

-​បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពថ្វាយព្រះមហាក្សត្រនិងថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលក្នុងព្រះរាជពិធីដុតទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦

-​បានចុះផ្សផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យតាមបណ្តាយាន្តដ្ឋាផ្ទះសំណាក់ផ្ទះជួលភោជនីយ៍ដ្ឋានហាងលក់ខោអាវ​…..​ បានចំនួន១០២កន្លែងនិងចែកខិត្តប័ណ្ណជូនប្រជាពលរដ្ឋអាជីវករចំនួន១៥២សន្លឹក

របាយការណ៍ដដែលបានបានអោយដឹងទៀតថាសភាពការណ៍ក្រៅតំបន់ប្រារព្ធពិធីបុណ្យពុំមានអ្វីគួរកត់សម្គាល់​​ទោះបីជាសភាពការណ៍មានលក្ខណៈល្អប្រសើរយ៉ាងណាក្តីកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះទទួលបានជោគជ័យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍អន្តរជាតិកម្សាន្តសប្បាយដោយគ្មានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពសន្តិសុខនិងសណ្តាប់ធ្នាប់

អត្ថបទដែលជាប់ទាក់ទង