ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ក្នុងខេត្តចំនួន៤ នឹងបន្តហក់ឡើងក្នុងសប្តាហ៍នេះ

377

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៩ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ដែលទឹកនឹងបន្តឡើង ក្នុងសប្តាហ៍នេះ។

យោងតាមការព្យាករណ៍ កម្ពស់ទឹកទន្លេមេគង្គ នឹងបន្តហក់ឡើងក្នុងរង្វង់ ៣-៧ថ្ងៃទៀត ក្នុងនោះ ១)ទន្លេមេគង្គស្ទឹងត្រែង ទឹកនឹងបន្តឡើង ៣ថ្ងៃទៀត , ទឹកអាចឡើងដល់កម្ពស់ ១២,៣០ម៉េត្រ។​២)ទន្លេមេគង្គក្រចេះ ទឹកនឹងបន្តឡើង ៤ថ្ងៃទៀត , ទឹកអាចឡើងដល់កម្ពស់ ២០,៨០ម៉ែត្រ។ ទន្លេមេគង្គកំពង់ចាម ទឹកនឹងបន្តឡើង ៥ថ្ងៃទៀត , ទឹកអាចឡើងដល់កម្ពស់ ១៤,០០ម៉ែត្រ និង៤)ទន្លេមេគង្គចតុមុខ ទឹកនឹងបន្តឡើង ៦-៧ថ្ងៃទៀត , ទឹកអាចឡើងដល់កម្ពស់ ៨,០០ម៉ែត្រ។

ក្រសួងធនធានទឹក សូមជម្រាបថា កម្រិតកម្ពស់ទឹកនេះ នឹងធ្វើឲ្យហូរចូលតាមព្រែកទៅបណ្តាលតំបន់ទំនាប់ នៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ សូមមេត្តាប្រុងប្រយ័ត្នចំពោះការហក់ឡើងនៃទឹកទន្លេនាពេលនេះ បើទោះបីជាកម្ពស់ទឹក មិនទាន់ឡើងដល់កម្រិត ប្រកាសឲ្យប្រុងប្រយ័តុនក្តី។ ក្រសួងធនធានទឹក បាននិងកំពុងបន្តតាមដានអំពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គជាប់ជាប្រចាំ ហើយនឹងធ្វើការជូនដំណឹងបន្ថែម ក្នុងករណីមានការប្រែប្រួល។

អត្ថបទដែលជាប់ទាក់ទង