ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អញ្ជើញ​ត្រួតពិនិត្យ​សភាពការណ៍​សន្តិសុខ​ សុវត្ថិភាព​ សង្គម​ នៅ​នាយកដ្ឋាន​អង្គរក្ស​

122

ភ្នំពេញនាព្រឹកថ្ងៃទីខែវិចិ្ឆកាឆ្នាំ២០១៩លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេសាវឿអគ្គស្នងការនគរបាលជាតិបានអញ្ជើញត្រួតពិនិត្យសភាពការណ៍សន្តិសុខសុវត្ថិភាពសង្គមនៅថ្ងៃបុណ្យឯករាជ្យជាតិទី៦៦

នាឱកនាឱកាសនោះដែរលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិអនុញ្ញាតឲ្យកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនរាយការណ៍ជាបន្ទាន់ក្នុងករណីមានសភាពការណ៍ចាំបាច់កើតឡើងជូនគណៈបញ្ជាការឯកភាពផ្ទាល់តែម្តង

លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិបានណែនាំដល់កម្លាំងនគរបាលដែលឈរជើងនៅតាមគោលដៅខ្សែបន្ទាត់ព្រំដែនទាំងអស់ត្រូវធានាឲ្យបានឥរិយាបទល្អសម្តីម្តៅសមរម្យជាមួយនឹងប្រជាពលរដ្ឋបើទោះបីមានការនឿយហត់ក៏ពិតមែនប៉ុន្តែនេះជាភារកិច្ចជាកាតព្វកិច្ចក្នុងនាមយើងជាកងកម្លាំងបម្រើប្រជាពលរដ្ឋកន្លងមកយើងទទួលបានជោគជ័យនិងការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋនូវកម្លាំងល្បាតថ្មើរជើងដែលកម្លាំងនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានភាពជឿជាក់និងកក់ក្តៅក្នុងការមកចូលរួមកម្សាន្តសប្បាយក្នុងព្រះរាជបុណ្យអុំទូក

ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិទី៦៦និងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំនេះសមត្ថកិច្ចបានសហការត្រៀមកម្លាំងជាច្រើនដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់តាមគោលដៅសំខាន់ៗជាង២០០កន្លែងដែលរួមមានគោលដៅប្រារព្ធព្រះរាជពិធីទីតាំងកំសាន្តសប្បាយស្តង់លក់ទំនិញទីតាំងស្នាក់នៅរបស់កីទ្បាករកីទ្បាការិនីអុំទូកដែលក្នុងនោះមានទាំងកម្លាំងចំហរនិងកម្លាំងសម្ងាត់ដើម្បីការពារព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រនិងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិក៏ដូចជាប្រជាពលរដ្ឋទូទៅដែលមកកំសាន្តផងដែរ​ ​យ៉ាងណាក៏ដោយនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកនេះសមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននិងធ្វើការសហការជាមួយសមត្ថកិច្ចផងដែរដើម្បីឲ្យព្រះរាជពិធីបុណ្យនេះប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយនិងប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពទាំងស្រុង

អត្ថបទដែលជាប់ទាក់ទង