បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១
បើតាមផេកហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តីបានផ្សាយថា ថ្ងៃនេះជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩។ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំងនៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើតពេលនេះគឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តប្រកបដោយស្នាមញញឹមរីករាយបងប្អូនកងកម្លាំងសមត្ថកិច្ច គឺកំពុងតែឈរជេីងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់នៅក្នុងព្រះរាជពិធីបុណ្យរួមទាំងកីឡាករប្រណាំងទូកផងដែរ។ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេបងប្អូនប្រជាពលរដ្ឋក៏អាចទស្សនានិងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។
ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។សូមអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អដើម្បីអោយប្រជាពលរដ្ឋនិងទេសចរបរទេសមានឱកាសបានសប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូកទាំងនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា៕