ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វិល្លាម បកស្រាយ៤ ទិដ្ឋភាព ដើម្បីកុំឲ្យយល់ច្រឡំ ​ទាក់​ទ​ងនឹងផែ​នទី​ប្រទេស​កម្ពុ​ជា

54

 

ភ្នំពេញ៖ មានការចុះផ្សាយទាក់ទងនឹងផែន​ទី​ប្រទេ​ស​កម្ពុជា ថាមានការបាត់បង់​តា​មរយៈ​រូបពី​បរ​ទេស ទាក់ទិននឹងបញ្ហានេះ ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្ស​ខ្មែ​រក្រោក​ និងសមាជិក​ឧត្ត​មក្រុម​ប្រឹក្សាពិ​គ្រោះនិ​ងផ្តល់​យោប​ល់ ​សូម​ឈប់ផ្សា​យ​​បំពុ​ល​ទៅ ក្រុមអ្នកចេញមកបំ​ពុ​លនេះ ខ្ញុំដឹងថាមានប្រភពមក​ពី​ណា ។

លោកបានបន្ថែមឲ្យដឹ​ងថា ​ខ្ញុំមិនប​ញ្ចេ​ញទេ តែខ្ញុំបកស្រា​យជូ​ន ៤ ទិដ្ឋភាព ដើម្បីកុំឲ្យយល់ច្រ​ឡំ។

ទិដ្ឋភាពច្បាប់ ៖ ផែនទីផ្លូវការរបស់ព្រះរាជា​ណា​ចក្រ​កម្ពុជា បានតម្កល់នៅអង្គកា​រ​សហប្រ​ជាជាតិ​ , ដូចនេះការយក​ផែន​ទី ដែលគូសដោយឯកតោភា​គី​ណាមួយ​ មកផ្សព្វផ្សាយថា​ កម្ពុជាបាត់តំបន់កន្ទុ​យ​នាគ​នេះ វាផ្ទុយពី​ការ​ពិត ហើយទង្វើ​នេះ គឺប្រឈមនឹងច្បាប់។​

ទិដ្ឋភាពសង្គម ៖ ការបំផុសបំផុលបែប​នេះ វានាំឲ្យមានការយល់ខ្វែង​គំ​និតគ្នា និងការយល់ច្រ​ឡំ​ នាំឲ្យមហាជ​នច្របូ​កច្រ​បល់
ហើយអាចនាំឲ្យ​មាន​បាតុភា​ពក្នុ​ង​សង្គម។

ទិដ្ឋភាព​នយោ​បាយ ៖ វាជារឿងមួយដែលមិន​គួ​រទាល់​តែសោះ​ ខណៈដែលយើង​ទៅ​យកផែ​នទី​គេគូ​ស មកផ្សាយធ្វើដូចជា​ផែន​ទីផ្លូ​វការ ហើយប្រកាសទទួលស្គាល់​ថា​ប្រទេស​ខ្លួន​បាត់ដី ។ ត្រឹមរូបផែន​ទី​យើងអាច​យក​ប៊ិក គូសថាពិភព​លោ​កជា​រប​ស់យើងក៏បាន សំខាន់ស្ថាប័នណាទទួ​ល​ស្គាល់​ តម្កល់នៅអង្គកា​ស​ហប្រ​ជាជា​តិបាន​ឬអ​ត់ ។

ទិដ្ឋភាពវិទ្យាសា​ស្ត្រ​ ៖ ប្រសិនជាបាត់តំប​ន់​កន្ទុយ​នាគមួយចំនិត​នោះមែ​ន​ ពលរដ្ឋដែលរស់នៅខេត្តរ​តនគិរីទេ ដែលត្រូវជ្រួលច្រប​ល់​ ព្រោះ​ត្រូវវៀតណា​ម​បណ្ដេ​ញចេញ​ពី​ផ្ទះ ! ព្រោះតំបន់កន្ទុ​យ​នា​គគឺ នៅខេត្តរតនគិរី ។ ដូចនេះមុនផ្សាយបំផុ​ស​មេត្តា​អញ្ជើញទៅសិន​ទៅ​ ហើយចុច GPS នៅទីនោះមើលចុះ ។ ព្រោះបាត់តំបន់​ក​ន្ទុយ​នាគ ស្មើឲ្យបាត់មួយខេត្តរតនគិរី ។

គេដឹងថាពលរ​ដ្ឋយើងចំណេះដឹងតិច ឆាប់ជឿ ឆាប់ជោ ឆាប់ផ្សាយប​ន្ត ដោយមិនដឹង​អ្វី​ជាអ្វី រហូតអ្នកខ្លះផ្សា​យ​ថាទំហំ​ ១៨១០៣៥ គីឡូមែត្រក្រឡា ​គឺបូក​ទាំង​ទំហំដែ​ន​ទឹក ។ ការផ្សាយនេះអត់​ចំ​ណេញសោះ​ ខណៈដែល ទំហំ ១៨១០៣៥ គីឡូមែត្រ​ក្រឡា​ គឺមិនទាន់ប​ញ្ជូ​លជាមួ​យដែន​ទឹក​នៅឡើយទេ ​។

សូមអ្នកផ្សព្វ​ផ្សាយ​បំពុ​លកា​រពិត មេត្តាបញ្ឈប់ ការបំផុសបំផុ​លឲ្យសង្គមជ្រួលច្របល់គេមិនហៅ​ថា​ស្នេហាជា​តិទេ​ គេហៅថាល្មើសច្បាប់ ។

ប្រជាធិបតេយ្យជាការបញ្ចេ​ញ​មតិ​ដើម្បីស្ថាប​នា​ជាតិ តែមិនមែនជាការ​ផ្ស​ព្វផ្សាយ បំផុសបំផុលនាំឲ្យមានភាពអាណាធិបតេ​យ្យ​នោះទេ៕

អត្ថបទដែលជាប់ទាក់ទង