ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​មិន​ស្គាល់មុខ រំលោភ​ក្មេង​ស្រី​ អាយុ៥ឆ្នាំ រួចសម្លាប់បោះចូលក្នុងទឹកស្រះ

84

កំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខ ចាប់យកទៅរំលោភ រួចសម្លាប់បោះចូល ទៅក្នុងទឹកស្រះ ក្នុងបរិវេណវត្តក​ង​មាស កាលពីវេលាម៉ោងជាង១១យប់ថ្ងៃ​ទី​១១ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង​ស្ថិ​តក្នុ​ងបរិវេ​ណវត្ត​កងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

បើតាមក្រុមគ្រួសារកុមារីរងគ្រោះ​ ដែលបា​នប្រា​ប់ស​មត្ថកិច្ចថា កុមារីរងគ្រោះគឺជាកូនទី៤​ នៅ​មុនពេលកើតហេតុ ​គឺ​យប់ថ្ងៃ​ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ដែលជាថ្ងៃពិធីបុណ្យអុំទូក នៅក្នុង​វត្ត​កងមាស បានរៀបចំពិធីបុណ្យអកអំ ​បុ​កសំពះ​ព្រះខែ។ ហើយក្នុងវេលាយប់នោះ​ ​ឪពុក ម្ដាយ រួមទាំងកូនបីនាក់ទៀត ក៏​បា​នទៅចូលរួមក្នុងពិធីបុណ្យនៅឯ​វ​ត្ត ​​ដោ​យទុកឲ្យកូន២នាក់បងប្អូ​ន​ ជាមួយនិងកុមារីរងគ្រោះ​ ដេកនៅលើគ្រែក្រោម​ផ្ទះ​។ បន្ទាប់ពីឪពុកម្ដាយ​ត្រ​ឡប់ម​កពីវ​ត្តវិញ នៅវេលាម៉ោងប្រមាណជាង១១យប់​ មិនឃើញកូនស្រី​ច្បង (កុមារីរងគ្រោះ) ដេកនៅលើគ្រែជាមួយប្អូ​ន​នោះទេ​ ក៏មានការភ្ញាក់​ផ្អើ​ល និងបាននាំគ្នាដើររ​កទាំ​ង​យប់ នៅគ្រប់ទីកន្លែងតែរ​ក​មិនឃើ​ញ ​។

ក្រុមគ្រួសារកុមារីរងគ្រោះ ​បានបន្តថា រហូតដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ ក្រុមគ្រួសារបា​នរា​យ​ការណ៍ ជូនសមត្ថកិច្ចមូលដ្ឋា​ន ដើម្បីឱ្យជួយស្រា​វជ្រា​វ​រក ហើយក្រុមគ្រួសារ និងប្រជាពលរដ្ឋ​ក្នុ​ង​ភូមិជាច្រើ​ននាក់​ ក៏បាននាំគ្នាបន្ត​ដើ​ររក នៅគ្រប់ទីកន្លែងជុំវិញ​ភូ​មិ និងក្នុងវត្តរហូតដ​ល់​ម៉ោង៣​រសៀល ​តែរ​ក​ពុំ​​ឃើញ ។ អ្នកភូមិក៏បា​ននាំគ្នាចុះក្នុងស្រះមួយកន្លែងស្ថិត​ក្នុ​ងបរិ​វេណ​វត្ត ទើបបានប្រទះឃើញ​ស​ពកុមា​រីរង​គ្រោះ នៅក្នុងទឹកស្រះនោះ។

សពកុមារីរងគ្រោះត្រូវបានស​មត្ថ​កិច្ច​ពិនិត្យឃើញ មានស្នាកស្នាមដាច់រហែក​ប្រ​ដាប់ភេ​ទ និងមានស្នាម​ជាច្រើ​នក​ន្លែង ដែលសមត្ថកិច្ចធ្វើកា​រ​សន្និដ្ឋា​នថា ការស្លាប់របស់កុមារីរង​គ្រោះ​ គឺជាករណីចាប់រំលោភ​ស​ម្លាប់ ​ហើយដើម្បីបំបិត​ភ​ស្តុតា​ង ជនល្មើសបានយកក្មេងស្រីរ​ង​គ្រោះទម្លា​ក់ចូ​លទៅក្នុ​ងទឹក​ស្រះ។
សមត្ថកិច្ចកំពុងតែធ្វើ​កា​រស្រា​វជ្រាវ វែកមុ​ខរក​ជន​ល្មើស ដើម្បីយកមកផ្ដន្ទាទោសទៅតា​ម​ផ្លូវច្បា​ប់៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង