ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យដែលប្រើកាំបិតផ្គាក់ កាប់សម្លាប់ ប្រពន្ធ ត្រូវបានឃាត់ខ្លួនហើយ ក្រោយពីគេចខ្លួនបាន១១ថ្ងៃ

151

 

ភ្នំពេញ៖ បុសម្នាក់ដែលកាប់ជាច្រើនកាំបិតផ្គាក់ព្រោះតែភ្លើងប្រច័ណ្ឌបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ស្ទើរស្លាប់ កាលពី១១ថ្ងៃមុនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការ

ជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបង ធ្វើការចាប់បានហើយកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិបួនជួរ ឃុំឃុំបឹងប្រិយ៍ស្រុកបាណន់ ខេត្តបាត់ដំបង។

   មន្ត្រីប៉ូលីសបានប្រាប់ឲ្យដឹងថា ជនសង្ស័យ

ឈ្មោះហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅក្នុងភូមិព្រៃបឹង ឃុំវាលពន់ ស្រុកង្ពង ខេត្តកំពង់ស្ពឺ។បានកាប់របស់ខ្លួនប្រពន្ធឈ្មោះត្រេន ពៅ អាយុ៣៣ឆ្នាំមុខរបរជាកម្មការិនីរោងចក្រកាត់ដេរហែនសាំស្នាក់បន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបណ្តាលអោយរងរបួសធ្ងន់។

  គួររំលឹកថា កាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួលនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ដោយសារតែ បុរសជាប្ដីប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយប្រុសផ្សេងហើយបានតាមរករឿងនាងជាប្រពន្ធជាបន្តបន្ទាប់។ដោយនៅមុនពេលកើតហេតុវេលាល្ងាចថ្ងៃទី៧ ខែកក្កដា បុរសជាប្ដីបានចោទថានាងក្បត់ចិត្តទៅមានប្រុសថ្មី ហើយពេលនោះនាងបានបដិសេធន៍ថាអត់មានទេ ស្រាប់តែប្ដីបានយកដែកឆាបចុងស្រួចគម្រាមចាក់សម្លាប់នាង ប៉ុន្តែមិនហ៊ានរួចក៏បានស្ងប់ស្ងាត់ទៅវិញ។

ប្រភពខាងលើបានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុប្ដីបានរករឿងនិងចោទនាងថាមានប្រុសថ្មីបន្តទៀតចំណែក នាងដែលមិនបានក្បត់ចិត្តប្ដីផងត្រូវទទួលរងការចោទប្រកាន់ទាំងអយុត្តិធម៌បែបនេះ ក៏បានប្រកែកថាអត់ដដែល។ខណៈនោះប្ដីនៅតែមិនជឿ ហើយក៏បានទាញកាំបិតផ្គាក់កាប់រូបនាងជាច្រើនកាំបិតប៉ងសម្លាប់ រួចបានគេចខ្លួនបាត់តែម្ដង។បន្ទាប់មកនាងត្រូវបានអ្នកជិតខាងនាំទៅសង្គ្រោះបន្ទាន់ ចំណែកកម្លាំងនគរបាលព្រហ្មទណ្ឌខពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរហូតមកដល់ថ្ងៃទី១៩ ខែកក្កដា គឺរយៈពេល១១ថ្ងៃក្រោយពេលកើតហេតុទើបចុះទៅសហការណ៍ជាមួយ នគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងធ្វើការចាប់ខ្លួនតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង