ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ​ផ្សោត​មាន​ទម្ងន់១១០គីឡូ​ក្រាមងាប់ដោយសារជាប់មង

58

ក្រចេះ៖អង្គការWWF នៅថ្ងៃទី១៣វិច្ឆិកាបានផ្សាយព័ត៌មានថានេះជាដំណឹងដ៏ក្រៀមក្រំបំផុត​! យើងបានបាត់បង់សត្វផ្សោតទន្លេមេគង្គ​​មួយទៀតហើយក្នុងខេត្តក្រចេះ

សត្វផ្សោតញីមួយក្បាលត្រូវបានប្រទះឃើញ​​ងាប់នៅអន្លង់ព្រះសង្ឃស្ថិតក្នុងភូមិសំបុកឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៩

តាមរយៈការធ្វើកោសល្យវិច័យក្រុមការងារស្រាវជ្រាវសត្វផ្សោតរបស់យើងបានពិនិត្យឃើញថាសត្វផ្សោតដែលងាប់នោះមានទម្ងន់១១០គីឡូក្រាមនិងមានប្រវែង២២៧សង់ទីម៉ែត​​ ហើយមូលហេតុនៃការងាប់គឺបណ្តាលមកពីកន្លុយរបស់វាបានជាប់មងនេសាទ​​

សត្វផ្សោតទន្លេមេគង្គដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែងនៅតែទទួលរងការគម្រាមកំហែងដោយការនេសាទខុសច្បាប់ហើយមងនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោតនៅតែជាកត្តាចម្បងមួយនៃការស្លាប់របស់សត្វផ្សោតទន្លេមេគង្គ

ដូច្នេះដើម្បីការពារថែរក្សាសត្វផ្សោតទន្លេមេគង្គ​​ សូមចូលរួម​​បញ្ឈប់រាល់ការនេសាទខុសច្បាប់ទាំងឡាយជាពិសេសការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ

អត្ថបទដែលជាប់ទាក់ទង