ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ជិត៦លាននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឲ្យដឹងថាសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកអកអំបុកលយប្រទីបសំពះព្រះខែរយៈពេល៣ថ្ងៃ(១០–១២វិច្ឆិកាឆ្នាំ២០១៩)នេះភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាតាមបណ្តារាជធានី–ខេត្តមានចំនួនសរុបប្រមាណ៥.៨១៦.៧១១នាក់ក្នុងអត្រាកំណើនប្រមាណ៧,២៦% ។
ប្រភពដដែលបញ្ជាក់ថាក្នុងនោះ៖ភ្ញៀវជាតិប្រមាណ៥.៧២៧.១៦៣នាក់ក្នុងអត្រាកំណើន៧,២១% ភ្ញៀវអន្តរជាតិប្រមាណ៨៩.៥៤៨នាក់ក្នុងអត្រាកំណើន១០,៦១%។
ដោយឡែកក្នុងតួលេខរាជធានីភ្នំពេញដែលជាទីតាំងប្រារព្ធពិធីទទួលបានភ្ញៀវមកកម្សាន្តប្រមាណ៤.៧៨១.៤៤៦នាក់កើនឡើង៥,១៦% ក្នុងនោះ៖ភ្ញៀវជាតិមានចំនួនប្រមាណ៤.៧៥០.០០០នាក់កើនឡើងប្រមាណ៥,១១% ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ៣១.៤៤៦នាក់កើនឡើងប្រមាណ១៣,៩៤%៕