ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចំនួន៥០ហើយបានចុះឈ្មោះចូលរួមប្រកួតប៉េតង់ជើងឯកពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

308

ភ្នំពេញ៖បើតាមការឲ្យដឹងពីសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជានោះថាការប្រកួតកីឡាប៉េតង់ជើងឯកយុវជន នារី

​ពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះមានប្រទេសចូលរួមចំនួន៥០ ។

ប្រទេសឥណ្ឌាគឺជាប្រទេសចុងក្រោយគេដែលបានចុះឈ្មោះចូលរួមប្រកួត។នេះជាលើកលដំបូងហើយដែលព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកមានប្រទេសចូលរួមរហូតដល់ទៅ៥០ប្រទេសបែបនេះ ។

ចំពោះក្រុមដែលចូលរួមមានរហូតដល់ទៅ៨០ក្រុមដែលក្នុងនោះក្រុមនារីចំនួន៥០ក្រុម និង ក្រុមបុរសមានចំនួន

​៣០ក្រុមដែលមានកីឡាករ កីឡាការិនីសរុបចំនួន៤៤៩នាក់ ។វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៦វិញ្ញាសាគឺ៣នាក់ទល់

៣នាក់បុរស និង ៣នាក់ទល់៣នាក់នារី ។វិញ្ញាសាវាយមួយទល់មួយគឺវិញ្ញាសាវាយយកពិន្ទុ(Shooting)និងការប្រកួតដណ្ដើម

​ពានសមាគម ។សូមបញ្ជាក់ថាការប្រកួតដណ្ដើមពានសមាគមនេះធ្វើ់ឡើងសម្រាប់អ្នកដែលចាញ់ដើម្បីឲ្យគេនៅអាចលេង

​បន្តបាន ។

សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជាបានសម្រេចចិត្តដាល់កីឡាករ២ក្រុមនិងកីឡាការិនីនារី២ក្រុមចូលរួមប្រកួសម្រាប់

កីឡាករក្រុមទី១មានកីឡាករឃួន លីហ៊ កីឡាករកុយ សុភក្ត្រា កីឡាករភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ ចំពោះក្រុមទី២មានកីឡាករទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និង កីឡាករហេង ស៊ីណា ។

ចំពោះកីឡាការិនីទាំង២ក្រុមវិញនោះក្រុមទី១មានកីឡាការិនីកែឡេងដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក៣សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា ។រីឯ ក្រុមទី២វិញនោះមានកីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណា៕

អត្ថបទដែលជាប់ទាក់ទង