ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី ១៤-២០ ខែវិច្ឆិកា បណ្តាខេត្តនៅតំបន់វាលទំនាប ភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានរៀងតិចតួចនៅផ្នែកខ្លះ

62

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩)។

តាមរយៈការតាមដាន ស្ថានភាពធាតុអាកាសជាប្រចាំ ទាំងនៅក្នុងតំបន់និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យ ចាប់ពីថ្ងៃទី ១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

១- បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានរៀងតិចតួចនៅផ្នែកខ្លះ ។

សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °c។ និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩ °C ។

២- តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ៕

អត្ថបទដែលជាប់ទាក់ទង