សកម្មជន២នាក់របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពតដែលចាញ់បោកសមរង្ស៉ីត្រូវដោះលែងឲ្យនៅក្រៅឃុំ
កំពត៖សកម្មជន២នាក់របស់អតីតគណបក្សសង្គ្រោះជាតិនៅខេត្តកំពតត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំរបស់សាម៉ីខ្លួន។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុងនៅព្រឹកទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅតំបន់ភ្នំល្អាងឃុំល្អាងស្រុកដងទុងខេត្តកំពតសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញាដោយសហការខាងតុលាការដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាមដែលត្រូវឃាត់ខ្លួនទាំងអស់នៅក្រៅឃុំជាបណ្តោះអាសន្ន។
សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីបញ្ជាឲ្យក្រសួងយុត្តិធម៌ធ្វើការជាមួយព្រះរាជអាជ្ញាពាក់ព័ន្ធករណីប្រជាពលរដ្ឋទាំងឡាយដែលលង់ខ្លួនបាញ់បោកទណ្ឌិតសមរង្ស៉ីរហូតមានការចាប់ខ្លួននិងដាក់ពន្ធនាគារនោះភ្លាមៗនៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នេះ។
ជនត្រូវចោទទាំង២នាក់រួមមានស្ដ្រីឈ្មោះប៉ែនមុំដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធគាររយៈពេលជាង១ខែនិងលោកនុតពេជដែលជាប់ឃុំឃាំងក្នុងពន្ធនាគារជាង៣ខែពាក់ព័ន្ធការចូលរួមផែនការក្បត់ជាតិរបស់ទណ្ឌិតសមរង្ស៉ីដោយសារតែពួកគេលង់ខ្លួនបាញ់បោកត្រូវបានតុលាការខេត្ដកំពតសម្រេចដោះលែងឲ្យនៅក្រៅឃុំប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។
យោងតាមពាក្យសុំនៅក្រៅឃុំរបស់ជនត្រូវចោទទាំង២នាក់នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នេះពួកគេបានសន្យានឹងមិនចូលរួមសកម្មភាពនានាដែលបង្កឡើងដោយទណ្ឌិតសមរង្ស៉ីឬអតីតគណបក្សសង្គ្រោះជាតិនោះឡើយហើយសន្យាចូលមកតុលាការគ្រប់ពេលវេលានៅពេលដែលកោះហៅ៕