ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន៖ថ្លែងអំណរគុណដល់មន្រ្តី,កម្លាំងសមត្ថកិច្ចចម្រុះរួមដៃគ្នារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក៣ថ្ងៃបានល្អប្រសើរ

158

 

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងកាលពីព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នេះដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្រ្ដីសាលាខណ្ឌ សង្កាត់ ,កងកម្លាំងសមត្ថកិច្ចចម្រុះមានប៉ូលិសនិងប៉េអឹមដោយបានចូលរួមបំពេញការងារយ៉ាងសកម្មផុលផុសក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ដោយធ្វើការសម្របសម្រួល ផ្នែកចរាចរណ៍ នៅតាមដងផ្លូវនិងដងមហាវិថីនានានៅក្នុង មូលដ្ឋានខណ្ឌចំការមនក្នុងរយៈពេលបីថ្ងៃក្នុងពិធីបុណ្យអុំទូក(ង),បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ 

   លោកអភិបាលខណ្ឌចំការមនថេង សុថុលបានអោយដឹងទៀតថាក្នុងសកម្មភាពការងារយ៉ាងសកម្មផុលផុសនេះគឺជាការចូលរួមដោយមានការខិតខំប្រឹងប្រែងទាំងអស់គ្នាទាំងយប់ទាំងថ្ងៃនេះ បានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាជន មហាជនទូទៅមានភាពកក់ក្តៅសប្បាយរីករាយក្រៃលែង និងងាយស្រួលធ្វើដំណើរដោយមិនកកស្ទះ ចរាចរណ៍ ជាពិសេស លោកយាយាលោកតានិងអ៊ុំពូមីង ,បងប្អូនកូនចៅដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់នេះតែម្តង ដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនឡើយ និងទទួលបានភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យទូក(ង)ក្នុងរយះពេល៣ថ្ងៃពោលគឺចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី៣ហើយនៅខណ្ឌចំការមនមានកន្លែងដើរលេងកម្សាន្តច្រើនកន្លែងពិសេសនៅតំបន់កោះពេជ្រ។

អត្ថបទដែលជាប់ទាក់ទង