ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិតបរិញ្ញា៖ ៩៥ភាគរយបានទទួលលទ្ធផលល្អ

91

ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលប្រដាល់គុនខ្មែរដែលសិក្ខាកាមភាគច្រើនសុទ្ធតែមានសញ្ញា

​ប័ត្រកម្រិតបរិញ្ញានោះ៩៥ភាគរយបានទទួលលទ្ធផលល្អ ។

នេះជាការអះអាងរបសើលោកម៉ិល កាដូអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំយុវជន និង កីឡា

​ក្នុងពិធីបិទវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមកម្រិតបរិញ្ញាប័ត្ររបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី ១៤ ខែវិច្ឆិការ ។

លោកបន្តថាឆ្លងតាមការត្រួតពិនិត្យតាមដានសិក្ខាកាមក្នុងវគ្គសិក្សានេះយើងឃើញថាសិក្ខាកាមរបស់យើងបានយកចិត្តទុកដាក់ស្តាប់ និងធ្វើការកត់ត្រា តាមដាន យ៉ាងម៉ឺងម៉ាត់ ស្តែងចេញជាលទ្ធផល  មន្រ្តីរបស់យើងមួយចំនួនធំមាន

សមត្ថភាពកម្រិតវប្បធម៌ខ្ពស់អាចទទួលយកបានចំណេះដឹងបានរហូតដល់៩៧ភាគរយនិងមួយចំនួនទៀតមានកម្រិតវប្បធម៌មធ្យម អាចទទួលយកបាន ៨៥ភាគរយ។

លោកឩត្តមសេនីយ៍ទោ និន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថាថ្ងៃនេះ ជាទិវាមួយ

ប្រកបដោយមោទនភាពយ៉ាងជ្រាលជ្រៅនិងឧត្តុងឧត្តមបំផុតដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំបើកវគ្គបណ្តុះ

បណ្តាលសមត្ថភាពបច្ចេកទេសនិងក្រមសីលធម៌កម្រិតបឋមដល់មន្រ្តីកីឡាប្រដាល់គុនខ្មែរដើម្បីទទួលបានចំណេះដឹងឲ្យ

បានល្អប្រសើរ ឈានឆ្ពោះទៅកីឡា Sea Game  ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

នេះជាការត្រៀមខ្លួនរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរក្នុងការធ្វើសមាហរណកម្មអាជ្ញាកណ្ដាលចៅក្រមរបស់ខ្លួនទៅក្នុងតំបន់ហើយក៏ជាការបង្កើនការផ្សព្វផ្សាយកីលាប្រដាល់គុនខ្មែរទៅក្នុងពិភពលោកទៀតផង ។

សូមបញ្ជាក់ថាវគ្គនេះគឺជាវគ្គលើកទី១ហើយដែលសិក្ខាកាមមានចំណេះដឹងខ្ពស់ៗ ។ក្នុងចំណោមសិក្ខាកាមចំនួន

​២៦រូបមាន២៣រូបជាអ្នកមានសញ្ញាប័ត្រកម្រិតបរិញ្ញា និងជាគរុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាដែលក្នុងនោះ

​មានមួយរូបជានារី ។ក្រៅពីនោះជាអតីតកីលាករប្រដាល់ល្បីៗ ហើយក៏មានសិក្ខាកាមជាជនបរទេសចំនួន២រូបទៀតផង

សូមបញ្ជាក់ថា វគ្គនេះមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤វិច្ឆិកាអ្នកឧទ្ទេសនាមមានលោកវេជ្ជបណ្ឌិតឆឹង យ៉ៅ យ៉េនដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ជាប្រធានសហព័ន្ធន្ធកីឡាសកលកម្ពុជា លោកអ៊ិន ខេមរិន្ទ និង លោកមាស សុខគ្រី ៕

 

អត្ថបទដែលជាប់ទាក់ទង