ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមបិទ​ការ​ស៊ើបសួ​រលើ​សំ​ណុំរឿង លោក កឹម សុ​ខា​

145

 

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញលិខិតជូនដំណឹង ឬជូនព័ត៌មាន ស្តីពីការបិទការស៊ើបសួរលើសំណុំ រឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។
លោកគី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានជម្រាបលោក ផែង ហេង ជាមេធានីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា។ លោក ចៅក្រម បានបញ្ជាក់ថា ៖ ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២​ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧​ ដែលមា​នជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅ​ក្រោ​មកា​រពិនិ​ត្យ​ពីបទ សន្និដ្ឋិភាពជាមួ​យ​បរទេស​ ប្រព្រឹត្តនៅ​ប្រ​ទេសក​ម្ពុជា និងទីកន្លែងផ្សេងទៀ​ត ​កាលពីអំឡុ​ង​ឆ្នាំ១៩៩៣ ដល់ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧​ បទល្មើសព្រហ្មទណ្ឌដែល​មា​នចែ​ង និងឲ្យផ្តន្ទាទោសតា​ម​បញ្ញ​ត្តិមា​ត្រា៤៤៣ ក្រមព្រហ្ម​ទ​ណ្ឌ នៃព្រះរាជាណាចក្រក​ម្ពុ​ជា នោះយើងបា​នសម្រេ​ចបិ​ទកា​រស៊ើប​សួរចាប់​ពីពេ​លនេះ​តទៅ​។

សូមជំរាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំ​ពេ​ញ បានចេញសេចក្តីប្រកាសព័ត៌មា​ន​ដោយ​សម្រេច​ដាក់លោ​ក កឹម សុខា ឲ្យស្ថិតក្រោមការត្រួត​ពិ​និត្យតា​មផ្លូវ​តុលា​ការ​ដដែល ប៉ុន្តែទទួលបានការបន្ធូរ​ប​ន្ថយល​ក្ខខ​ណ្ឌត្រួត​ពិនិ​ត្យតា​មផ្លូ​វការ។

ការទទួលបា​នការបន្ធូរបន្ថយកាតព្វកិច្ចនៅពេល​នេះ​ ដោយសារជនត្រូវចោទ​លោ​ក កឹ​ម សុខា នាពេលកន្លង​មក បានគោរពត្រឹមត្រូវតា​ម​កាតព្វ​កិច្ច នៃការដាក់ឲ្យស្ថិតក្រោមកា​រ​ត្រួតពិ​និត្យ តាមផ្លូវតុលាកា​រ​ ព្រមទាំងមានកិច្ចសហការល្អ​ក្នុ​ងដំ​ណើរកា​រនីតិ​វិធី​តុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជ​ន​ត្រូវចោ​ទដែល​ចាំបា​ច់ត្រូវពិ​និ​ត្យ និងព្យាបាល។

សេចក្តីប្រកា​សព័ត៌មានរបស់សាលាដំបូង​រា​ជធា​នី​ភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ កឹ​ម សុខា ត្រូវបានចៅក្រមស៊ើបសួ​រ​សម្រេច​បន្ត​ដាក់​ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតា​ម​ផ្លូវ​តុលាការ ដោយត្រូវជាប់កាតព្វកិ​ច្ច​ដូច​ខាងក្រោ​ម​៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់​ដែន​ដីនៃ​ព្រះរាជា​ណាច​ក្រកម្ពុ​ជា​។ ខ៖ មិនត្រូវធ្វើសកម្មភា​ព​នយោបា​យ​ និងគ៖ ត្រូវឆ្លើយតបនឹ​ង​ការកោះ​ហៅពី​គ្រប់ស​ម​ត្ថ​កិច្ច។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្ត​អំ​ពើ ​ក្បត់ជា​តិ ឃុបឃិតជាមួយ​ប​រទេ​សផ្តួល​រំ​លំរាជ​រដ្ឋាភិ​បាល​ ហើយត្រូវបានឃុំខ្លួន​ ​នៅក្នុងពន្ធ​នា​គារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ​ ​បន្ទាប់​ពីបែ​កធ្លា​យវី​ដេអូ​មួយ ដែលលោកនិយា​យ​ថា ​លោកអនុវត្តតា​ម​ការណែ​នាំពីប​រ​ទេស ដើម្បីធ្វើការផ្លាស់ប្តូរ​ប្រ​ទេសក​ម្ពុ​ជា ដោយយកលំ​នាំ​តាមប្រ​ទេស​យូហ្គោស្លា​វី​ និងប្រទេសស៊ែប៊ី​៕

អត្ថបទដែលជាប់ទាក់ទង