ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំរី៥ក្បាលហើយ ដែលបានដឹកជ​ញ្ជូ​ន ទៅកាន់ព្រៃសហគមន៍បុ​ស្ស​ធំ

69

 

សៀមរាប៖ គិតមកដល់ព្រឹកថ្ងៃទី​១៥ ខែវិច្ឆិកានេះ សត្វដំរីចំនួន៥ក្បាលហើយ​ ដែលបានដឹកជញ្ជូនចេញពីតំបន់​រ​មណីយ​ដ្ឋានអ​ង្គរ ទៅកាន់ព្រៃសហគម​ន៍​បុស្ស​ធំ ស្ថិតនៅភូមិបុស្សធំ​ ​ឃុំខ្នាពោ​ធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ​ការ​ងារនេះ ធ្វើឡើងដោយសមាគមគ្រប់គ្រ​ង​សត្វ​ដំរី សហការជាមួយអាជ្ញាធរ​ជា​តិអ​ប្សរា​ ដើម្បីឱ្យសត្វដំរីទាំ​ងនោះ មានជីវិតរស់នៅបែបធ​ម្ម​ជាតិរ​បស់វា ក៏ដូចជាការអភិរក្សសត្វដំ​រី​ទាំងនោះ​ផ​ង។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា សត្វដំរីចំនួន២​ក្បាល​ ត្រូវបានក្រុមការងារជំ​នាញ ដឹកជញ្ជូនតាមរថយន្តចេ​ញ​ពីក​ន្លែងរស់នៅ មុខប្រាសាទភ្នំបាខែង ​សំដៅទៅកាន់ព្រៃស​ហ​គម​ន៍បុស្ស​ធំ​ ដែលមានចម្ងាយប្រមា​ណ​៤០​គីឡូម៉ែត្រពីទីរួមខេត្តសៀ​ម​រាប​។ នៅព្រឹកថ្ងៃទី១៥នេះ សត្វដំរីចំនួន៣ក្បា​ល​ទៀត​ ក៏បានធ្វើដំណើរទៅកាន់ក​ន្លែ​ងរស់​នៅថ្មី​នោះដែ​រ។

ក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹ​ង​រប​ស់អា​ជ្ញាធរ​ជាតិ​អប្សរា នៅថ្ងៃទី១៤ ខែវិច្ឆិកា ការងារនេះ​ធ្វើឡើ​ងដើ​ម្បីលើ​កកម្ពស់ជីវិ​ត នៃការរស់នៅបែបធម្មជា​តិ​របស់​សត្វ​ដំរី សមាគមគ្រប់គ្រងស​ត្វ​ដំរី សហការជាមួយអាជ្ញា​ធ​រជា​តិអ​ប្សរា បានធ្វើការដឹកជញ្ជូនសត្វ​ដំ​រីជា​បណ្ដើ​រៗ ចេញពីរមណីយ​ដ្ឋា​នអង្គរ សំដៅទៅរកការបញ្ឈ​ប់​សកម្ម​ភាព​អាជីវ​កម្ម ក្នុងការយកសត្វ​ដំ​រី មកផ្តល់ជាសេវាដឹកជញ្ជូន​ភ្ញៀ​វទេ​សច​រកម្សាន្ត​ នៅដើមឆ្នាំ២០២០​តទៅ។

​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​សត្វ​ដំរី​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បម្រើ​​វិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​អង្គរ​។ សត្វ​ដំរី​ទាំងនោះ​មិន​ត្រឹមតែ​ផ្តល់នូវ​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​​ក្នុង​ការផ្តល់​សេវាកម្ម​សម្បូរបែប​ក្នុង​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បន្សល់ទុក​នូវ​អនុ​​ស្សាវ​រី​យ៍​ជាច្រើន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ។​

​ក្នុង​បរិបទ​ថ្មី​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ដើម្បី​លើកកម្ពស់​ជីវិត​នៃ​ការរស់នៅ​បែប​​ធម្មជាតិ​របស់​សត្វ​ដំរី សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការដឹក​​ជញ្ជូន​សត្វ​ដំរី​ជា​បណ្តើរៗ​ចេញពី​រមណីយដ្ឋាន​អង្គរ សំដៅ​ទៅរក​ការបញ្ឈប់​សកម្មភាព​អាជីវកម្ម​ក្នុង​​ការយក​សត្វ ដំរី​មក​ផ្តល់​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ដើមឆ្នាំ​២០២០​តទៅ​។ ក្នុងន័យនេះ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមាគម​គ្រប់គ្រង​សត្វ​ដំរី​នឹងធ្វើ​ការដឹក​​ជន​សត្វ​ដំរី​មួយចំនួន​ចេញពី​រមណីយដ្ឋាន​អង្គរ​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ ស្ថិតក្នុង​ឃុំ​ខ្នា​ពោធិ៍​​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដើម្បី​ឲ្យ​សត្វ​ដំរី​រស់នៅ​តាម​លក្ខ​ណៈធ​ម្ម​ជាតិ​និង​ក្រោម​ការមើល​​ថែទាំ​របស់​សមាគម​គ្រ​ប់​គ្រង​សត្វ​ដំរី​។ ដោយឡែក សត្វ​ដំរី​ដែល​នៅសល់​នឹង​បន្ត​ដឹកជញ្ជូន​ចេញពី​​រមណីយដ្ឋាន​អង្គរ​ជា​បន្តបន្ទាប់​នាពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង