អាជ្ញាធរខណ្ឌទួលគោកបើកការដ្ឋាន ជួសជុលផ្លូវដោយអ៊ុតកៅស៊ូACលើផ្លូវចំនួន៧ខ្សែដែលជាគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០១៩
ភ្នំពេញ៖អាជ្ញាធរខណ្ឌទួលគោកបានបើកការដ្ឋានជួសជុលផ្លូវដោយអ៊ុតកៅស៊ូACលើផ្លូវចំនួន៧ខ្សែដែលជាគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០១៩ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលនិងកាត់បន្ថយការកកស្ទះចរាចរណ៍។
ពិធីបើកការដ្ឋានអនុវត្តគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០១៩នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅលើកំណាត់ផ្លូវ២២០ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោកក្រោមវត្តមានលោកឯកឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក។
លោកឯកឃុនដឿនបានមានប្រសាសន៍ថាផ្អែកតាមស្ថានភាពបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវនិងលូមួយចំនួនតូចមានការខូចខាតដែលទាមទារឲ្យមានការជួសជុលឡើងវិញ។ការខូចខាតបែបនេះគឺដោយសារតែនៅរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងហើយទឹកបានដក់នៅតាមដងផ្លូវមានរយៈពេលយូរនិងម្យ៉ាងទៀតប្រព័ន្ធលូនៅតាមកន្លែងខ្លះហូរមិនទាន់ដោយសារតែសំរាមនិងដឹកកស្ទះក្នុងប្រព័ន្ធលូ។
លោកឯកឃុនដឿនបានមានប្រសាសន៍បន្តថាជារៀងរាល់ឆ្នាំការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌបានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួនដោយផ្តោតជាសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវនិងលូជាអាទិភាពគឺការជួសជុលផ្លូវនិងប្រព័ន្ធលូបង្ហូរទឹកសំអុយឲ្យមានលក្ខណៈល្អប្រសើរនិងមានគុណភាពសមស្របតាមតំរូវការរបស់មូលដ្ឋាននិងម្យ៉ាងទៀតដើម្បីឆ្លើយតបទៅនឹងប្រសាសន៍ដឹកនាំរបស់លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកឯកឃុនដឿនបន្តទៀតថានៅឆ្នាំ២០១៩នេះរដ្ឋបាលខណ្ឌបានលើកគម្រោងស្តារលូនិងជួសជុលផ្លូវដោយអ៊ុតកៅស៊ូAC ៖ក្នុងនោះរួមមានបានធ្វើសកម្មភាពស្តារលូផ្លូវចំនួន១១ខ្សែប្រវែងសរុប១០៣៩៦ម៉ែត្រដោយ១បានស្តារលូផ្លូវលេខ១៦២z (២១៩–២៣៧) ប្រវែង៤៨០ម៉ែត្រសង្កាត់ផ្សារដេប៉ូទី១ ។ ២ផ្លូវលេខ១៥៦z(២៤៥–២១៥z) ប្រវែង៦០០ម៉ែត្រសង្កាត់ផ្សារដេប៉ូទី១។៣ផ្លូវលេខ២៤១z(១៨២–១៥៦) ប្រវែង១៣៥ម៉ែត្រសង្កាត់ផ្សារដេប៉ូទី១។៤សង្ខាងផ្លូវលេខ១៣៨(២៥៣–២៦៥) ប្រវែង១៥០០ម៉ែត្រសង្កាត់ទឹកល្អក់ទី១,សង្កាត់ទឹកល្អក់ទី២។៥សង្ខាងផ្លូវលេខ១២២(២៤៥–២៦៥) ប្រវែង២០០០ម៉ែត្រសង្កាត់ទឹកល្អក់ទី១។៦–សង្កាងផ្លូវលេខ១១៨(២៤៥–២៥៣) និង(២៥៧–២៦១) ប្រវែង៩៧០ម៉ែត្រសង្កាត់ទឹកល្អក់ទី១។៧សង្ខាងផ្លូវលេខ៥៦៦(៣៣៧–២៨៩) ប្រវែង២៤០០ម៉ែត្រសង្កាត់បឹងកក់ទី១សង្កាត់បឹងកក់ទី២។៨សង្ខាងផ្លូវលេខ៦០២(៣០៧–៣២៣) ប្រវែង៨៥០ម៉ែត្រសង្កាត់បឹងកក់ទី២។៩សង្ខាងផ្លូវលេខ៦៦៤(២៦១–២៧១) ប្រវែង៨៥០ម៉ែត្រសង្កាត់បឹងសាឡាង។១០ផ្លូវលេខ៣៧៩(៦៧០–ផ្លូវទាល់) ប្រវែង៤៧៦ម៉ែត្រសង្កាត់បឹងសាឡាង។១១ផ្លូវលេខ៦៦៦z (៦៦៦–ផ្លូវទាល់) ប្រវែង១៣៥ម៉ែត្រសង្កាត់បឹងសាឡាង។
លោកឯកឃុនដឿនបានបញ្ជាក់ទៀតថាចំពោះគម្រោងដែលត្រូវបើកការដ្ឋាននាពេលនេះគឺការជួសជុសផ្លូវអ៊ុតកៅស៊ូAC កម្រាស់៥cm លើកំណាត់ ផ្លូវចំនួន០៧ខ្សែផ្ទៃក្រឡាសរុប១២៤៤៥ម៉ែត្រការ៉េអនុវត្តដោយក្រុមហ៊ុនលីនសុគន្ធាខូអិលធីឌី។ក្នុងនោះរួមមាន៖១ ផ្លូវលេខ១៩៤(២២៩–២១៩) ប្រវែង៣៣៨ម៉ែត្រទទឹង៦.៥ម៉ែត្រផ្ទៃក្រឡា២១៩៧ម៉ែត្រសង្កាត់ផ្សារដេប៉ូទី១។២ផ្លូវលេខ១៤៦(២៣៣–២៤៥) ប្រវែង១៦០ម៉ែត្រទទឹង៧.៣ម៉ែត្រផ្ទៃក្រឡា១១៦៨ម៉ែត្រសង្កាត់ផ្សារដេប៉ូទី២។ ៣ផ្លូវលេខ១៣៥(២២៥–២៤៥) ប្រវែង៣៣២ម៉ែត្រទទឹង៧.៥ម៉ែត្រផ្ទៃក្រឡា២៤៩០ម៉ែត្រសង្កាត់ផ្សារដេប៉ូទី២។៤ផ្លូវលេខ១១២(២៣៣–២៤៥) ប្រវែង១៦៤ម៉ែត្រទទឹង៧.៥ម៉ែត្រផ្ទៃក្រឡា១២៣០ម៉ែត្រសង្កាត់ផ្សារដេប៉ូទី៣។៥ ផ្លូវលេខ២២៦(២២៣–២២៧) ប្រវែង១៣២ម៉ែត្រទទឹង៦.៥ម៉ែត្រផ្ទៃក្រឡា៨៥៨ម៉ែត្រសង្កាត់ផ្សារដើមគរ។៦ផ្លូវលេខ២២០(២១៩–២២៧) ប្រវែង២៨៥ម៉ែត្រទទឹង៧.២ម៉ែត្រផ្ទៃក្រឡា២០៥២ម៉ែត្រសង្កាត់ផ្សារដើមគរ។និងទី៧ផ្លូវលេខ២១៨(២៥៣–២៥៧) ប្រវែង២៤៥ម៉ែត្រទទឹង១០ម៉ែត្រផ្ទៃក្រឡា២៤៥០ម៉ែត្រសង្កាត់ទឹកល្អក់ទី៣។
ក្នុងឱកាសនោះដែរដើម្បីឲ្យក្រុមហ៊ុនដំណើរការការងារខាងលើប្រកបដោយភាពរលូននិងអនុវត្តសម្រេចបានតាមផែនការការងារដែលបានអនុវត្តន៍តាមកិច្ចសន្យាលោកឯកឃុនដឿនបានស្នើអោយចៅសង្កាត់ពាក់ព័ន្ធទាំងអស់សហការពិសេសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់នឹងការដ្ឋានឲ្យបានដឹងនិងចូលរួមសហការតាមដានការអនុវត្តគម្រោង៕