ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ជួន​ សុវណ្ណ​ :កម្ពុជារួមគ្នាជាមួយប្រទេសក្នុងតំបន់ទប់ស្កាត់គ្រឿញៀនចេញពីតំបន់ត្រីកោណមាស

65

 

ប្រទេសថៃ : នៅថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ ជួន​ សុវណ្ណ
អនុប្រធាន​អាជ្ញាធរជាតិប្រ​យុទ្ធ​ប្រឆាំង​គ្រឿងញៀន បានដឹកនាំប្រតិភូនៃស្ថា​ប័​ន ត្រួតពិនិត្យគ្រឿ​ងញៀនក​ម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រ​ដ្ឋមន្រ្តី នៃប្រទេសហត្ថលេខី​អ​នុស្សរណៈ នៃការយោគយ​ល់​គ្នា(​MOU) ឆ្នាំ១៩៩៣ ស្តីពីការត្រួតពិ​និត្យ​គ្រឿងញៀន ក្នុងមហាអនុតំបន់ទន្លេមេ​គ​ង្គ​ នៅទីក្រុងបាងកក​ ប្រទេស​ថៃ ។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD។

ថ្លែង​ទៅកាន់កិច្ចប្រជុំក្នុងឱកាសនោះ លោក​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ បានថ្លែងថា​ តំបន់ត្រីកោណមាសនៅតែ​ជាប្រ​ភ​ពគ្រោះថ្នាក់ផ្គ​ត់ផ្គង់គ្រឿ​ងញៀន នៅក្នុងបណ្តាប្រទេសនៃតំ​ប​ន់រ​ប​ស់យើង ហើយក្រុមឧក្រិដ្ឋជននៅតែអាចមា​ន​លទ្ធភា​ពលួ​ចដាំ​ដុះ ផលិត កែច្នៃ ចរា​ច​រគ្រឿង​ញៀន និងសារធាតុគីមីផ្សំនៅក្នុ​ងតំ​បន់​ ហើយប្រជាជនមួយចំនួ​ន នៅតែទទួលរងនូវ​គ្រោះ​ថ្នាក់ ដែលបណ្តាលមកពីការប្រើប្រាស់​ និងការចរាចរគ្រឿ​ង​ញៀន​ ពិសេសការកើន​ឡើ​ងកា​រប្រើប្រាស់​សារធា​តុញៀ​នប្រភេទ​ថ្មី ដែលប៉ះពាល់ប្រព័ន្ធសរ​សៃ​ប្រសាទ​(NPS) និងការសម្អាតប្រាក់របស់ក្រុមឧក្រិដ្ឋជនគ្រឿង​ញៀ​នផង​ដែ​រ។

ក្នុងឱកាសនោះដែរ លោក​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ បានថ្លែងបន្តទៀតថា​ ​ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏​ស្មុគស្មាញកម្ពុជា បានខិតខំប្រឹងប្រែងបង្កើន​ប្រ​សិទ្ធភាព នៃការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​ន ទាំងនៅក្នុងប្រទេស​រ​បស់​ខ្លួន និងនៅក្នុងអនុតំប​ន់​ចូល​រួមអនុ​វត្តផែ​នការ សកម្មភាពអនុតំបន់​ដើ​ម្បីរួម​ចំណែក ក្នុងការទប់ស្កាត់​កា​រផ​លិត និងការចរាចរគ្រឿង​ញៀ​នគ្រប់ប្រ​ភេទ ចេញពីតំបន់ត្រីកោ​ណ​មាស ទៅកាន់ប្រទេសផ្សេងៗ​ទាំងក្នុ​ងតំ​បន់​ និងជុំវិញពិភព​លោ​ក។​

ជាមួយគ្នានេះ កម្ពុ​ជាក៏​បាន និងកំពុងដំណើរការយ៉ាងសក​ម្ម​ ក្នុងការអនុវត្តន៍យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រ​ឆាំង​គ្រឿ​ងញៀនខុ​សច្បាប់​លើកទី​៤ ជាពហុវិស័យ សំដៅ​លើ​កក​ម្ពស់​សុខុមាលភាពប្រជាពលរដ្ឋ ​ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ស​ង្គ​ម ទប់ស្កាត់ការផលិត​ ​និងការចរាចរគ្រឿងញៀន​ខុ​សច្បាប់ នៅក្នុងតំបន់យើងទាំង​មូ​ល ​ហើយកម្ពុ​ជាបានប​ង្រ្កា​ប និងទប់ស្កាត់ការ​ច​រាច​រ​គ្រឿងញៀ​នឆ្លង​កាត់ ទៅកាន់ប្រទេសនានាជា​ច្រើ​នក​រណី និងក្នុងបរិមាណច្រើនរាប់រ​យ​គីឡូក្រា​ម​រួចម​កហើ​យ ។

ជាមួយគ្នានេះដែរ ក្នុងគោលដៅលើកកម្ពស់ប្រសិ​ទ្ធ​ភាព នៃការប្រយុទ្ធប្រឆាំ​ង​គ្រឿង​ញៀន ក្នុងតំបន់របស់​យើ​ងទាំ​ងមូល​ កម្ពុជាយល់ឃើ​ញ​ថា៖ គួរយកចិត្តទុកដាក់ពង្រឹ​ង​យន្ត​ការ ដែលមានស្រាប់និងការបង្កើ​ត​បន្ថែម​យន្ត​ការថ្មីៗមួយចំនួនថែមទៀតឲ្យស្រ​ប​ទៅ​នឹងស្ថាន​ភាព​ថ្មី នៃបញ្ហាគ្រឿងញៀននៅក្នុងតំ​ប​ន់​របស់​យើ​ង។ គួរជំរុញ និងលើកកម្ពស់កិច្ច​ស​ហប្រ​តិបត្តិការ ឱ្យកាន់តែសកម្មថែ​ម​ទៀត នូវការងារត្រួតពិនិត្យបទល្មើ​ស​គ្រឿង​ញៀន​ ជាពិសេសនៅតាមតំបន់​និ​ងតា​មច្រកព្រំ​ដែននី​មួយៗ​ ។ គួរផ្តោតការយកចិត្តទុកដា​ក់​បន្ថែម​ទៀត ក្នុងការទប់ស្កាត់កា​រ​ផលិត និងការ ចរាចរគ្រឿងញៀនចេ​ញ​ពីតំប​ន់ត្រីកោ​ណមា​ស។
យើងគួរបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ​ក្នុងការកៀរគរប្រភពគាំទ្រ​ហិ​រញ្ញវត្ថុ និងបច្ចេកទេសពីបណ្តាប្រ​ទេ​សផ្ត​ល់​ជំនួយ និងដៃគូអភិវ​ឌ្ឍន៍ ដើម្បីគាំទ្រផែនការសកម្មភាពអនុតំ​ប​ន់រ​បស់យើង ឱ្យកាន់​តែល្អប្រសើរថែមមួយ​ក​ម្រិតទៀ​ត ។

សូមបញ្ជាក់ថា​ នៅក្នុងកិច្ចប្រជុំនោះ​ ​ប្រទេសសមាជិក នៃអនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពីការត្រួតពិនិត្យ​គ្រឿង​ញៀន បានសម្តែងនូវការព្រួយបា​រ​ម្ភចំពោះ​ការកើ​នឡើ​ង នៃការផលិតនិង​កា​រជួ​ញដូរ​គ្រឿង​ញៀនសំ​យោគ ដោយក្រុមឧក្រិដ្ឋ​ជន ដែលមានអង្គការចាត់តាំង​ ​ដែលភាគច្រើនអាច​ធ្វើ​ឡើង ដោយសារការបង្វែរសា​រ​ធាតុ​គីមីផ្សំ ពីប្រភពស្របច្បា​ប់ ទៅផលិតគ្រឿងញៀនសំយោគ​ខុ​សច្បា​ប់ ហេតុនេះដើម្បីឆ្លើ​យ​តប​ទៅនិងប​ញ្ហានេះ ក៏ដូចជានិន្នាការនៃបញ្ហាគ្រឿង​ញៀ​ននាពេ​លបច្ចុប្ប​ន្ន​ អង្គប្រជុំបានសម្រេច​ចេ​ញនូ​វសេចក្តីប្រកាសទី​ក្រុងបា​ងកក ស្តីពីការឆ្លើយតបប្រកប​ដោ​យប្រសិ​ទ្ធភា​ព និង​អនុម័​តនូវផែនការសកម្ម​ភា​ពអនុ​តំបន់​ទី១១ ដោយក្នុងនោះផ្តោតសំខាន់​ទៅ​លើកិច្ច​សហ​ប្រតិបត្តិ​ការត្រួ​តពិនិ​ត្យគ្រឿងញៀ​នឆ្លង​ដែន ការទប់ស្តាត់ និ​ង​បង្ក្រាប​ការ​ផលិត ការជួញដូរ និងការចរាចរគ្រឿង​ញៀ​នខុស​ច្បាប់​គ្រប់ប្រ​ភេទ និងសារធាតុគីមី​ផ្សំ​ តាមផ្លូវគោក​ ​ផ្លូវអាកា​ស និងផ្លូ​វ​សមុទ្រ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹង​ប្រែ​ង ក្នុងការព្យាបាលអ្នក​ញៀ​នគ្រឿង​ញៀ​ន កៀរគរជំ​នួយផ្នែក​បច្ចេក​ទេ​ស និងផ្នែកហិរញ្ញវត្ថុ​ ៕

អត្ថបទដែលជាប់ទាក់ទង