លោកអុឹមជីវ៉ាលាលែងតំណែង
ភ្នំពេញ៖តាមរយផេកហ្វេសប៊ុកសិល្បករកម្ពុជាកាលពីថ្ងៃទី១៥វិច្ឆិកាលោកអុឹមជីវ៉ាសូមជំរាបជូនដំណឹងដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់បងប្អូនសាព័ត៌មានទាំងអស់និងបងប្អូនមហាជនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថាខ្ញុំបាទអុឹមជីវ៉ាសុំធ្វើការលាលែងពីមុខតំណែងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចាប់ពីថ្ងៃនេះតទៅ។
លោកបន្តថាមូលហេតុនៃការលាលែងនេះដោយសារតែ: ទី1. ការធ្វើជាក្រុមប្រឹក្សាភិបាលវាគ្រាន់តែជាការរៀបចំដើម្បីល្អមើលតែប៉ុណ្ណោះឯមុខនិងតួនាទីគឺមិនដូចអ្វីដែលនិយាយមុនពេលបោះឆ្នោតឬការធ្វើការងារដូចអណត្តិប្រធានមុនៗឡើយមានន័យថាការងារសមាគមធ្វើជាលក្ខណៈបុគ្គលមិនសូវបានមានពេលកោះហៅប្រជុំឬពិភាគសារឡើយ។ទី2. ក្នុងនាមជាក្រុមប្រឹក្សាភិបាលរាល់កម្មវិធីទាំងអស់គឺភាគតិចណាស់ត្រូវបានអញ្ជើញឲ្យចូលរួម។ទី៣. សមាគមសិល្បៈមានដល់ទៅ២គឺសមាគមសិល្បករនិងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមវាហាក់បីដូចច្របូលច្របល់គ្នាពេលធ្វើការងារគឺមិនដឹងអ្នកណាប្រធានសមាគមណាឲ្យពិតប្រាកដ។ទី៤. ពេលមានកម្មវិធីមានលុយកាក់គឺហៅតែតារាល្បីមានមុខមាត់ឯតារាមិនល្បីបានត្រឹមមកជួយកម្មវិធីសប្បុរសធម៌។ទី៥. ប្រាក់ចំណូលនិងប្រាក់ចំណាយផ្សេងៗនិងថវិកាមូលនិធិវាហាក់បីដូចស្រពិចស្រពិលដោយមិនបានប្រជុំរៀងរាល់ខែឡើយ។ទី៦.រាល់ពេលមានការបង្កើតកម្មវិធីម្តងៗសមាគមមិនដែលបានកោះប្រជុំក្រុមប្រឹក្សាឡើយមានខ្លះដែរតែក្នុងចំណោម១០កោះហៅពីដងតែប៉ុណ្ណោះ។ទី៧. សូមលោកហេងឡុងប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបកស្រាយទាក់ទងនិងថវិកាដែលជាចំណូលប្រចាំឆ្នាំដែលបានពីសប្បុរសជនមានសម្តេចតេជោហ៊ុនសែននិងលោកឧកញ៉ាហុងពីវនិងលោកឧកញ៉ាលោកជំទាវមួយចំនួនទៀតដែលឧបត្ងម្ភប្រចាំឆ្នាំជួយរាយរបាយការណ៍ផងថាតើចំណាយលើអ្វីខ្លះក្នុងមួយឆ្នាំៗ???? បើគ្រាន់តែសម្តេចតេជោឧបត្ថម្ភ៥០០០០( ប្រាំមុឺនដុល្លារ)ក្នុងមួយឆ្នាំរយៈពេល៥ឆ្នាំ! លោកឧកញ៉ាហុងពីវឧបត្ថម្ភ៥០០០០( ប្រាំមុឺនដុល្លារ)រយៈពេល៥ឆ្នាំដូចគ្នានៅមានថ្នាក់ដឹកនាំមួយចំនួនទៀត។ទី៨ការពិតអ្នកបងចនច័ន្ទលក្ខិណាគឺជាមនុស្សល្អសម្រាប់ខ្ញុំមានចិត្តល្អតែអ្នកបងចនច័ន្ទធ្វើជាថ្នាក់ដឹកនាំនៅមានអារម្មណ៍ឆេវឆាវតាមអារម្មណ៍ខ្លួនឯងឆាប់ជឿគេពេកជាមិនពិសេសមិនទាន់ចេះទប់អារម្មណ៍ក្នុងនាមជាមេដឹកនាំសិល្បៈដឹកនាំនៅមានកម្រិត។ទី៩: សូមអ្នកបងចនច័ន្ទលក្ខិណាជួយរាយរបាយការណ៍ទាក់ទងទៅនិងថវិកាដែលបានមកពីការជួលទីស្នាក់ការចាស់ដែលជាការឧវត្ថម្ភរបស់ឯកឧត្តមកែបជុបតិម៉ាអតីតអភិបាលក្រុងភ្នំពេញចាស់ដែលឲ្យផ្ទះនេះធ្វើជាទីស្នាក់ការសមាគមថាតើចំណាយទៅលើអីខ្លះ?? ។
លោកបានបន្ថែមទៀតថា
នៅមានច្រើនទៀតតែសូមយកតែ៩ចំណុចមកសិនបានហើយដូចនេះសូមអ្នកបងប្រធានសមាគមននិងលោកប្រធានសមាគមជួយបកស្រាយអំពីចំណុចមួយចំនួនខាងលើដើម្បីឲ្យក្រុមប្រឹក្សាភិបាលទាំងអស់និងសិល្បករអស់ចម្ងល់ផង។
ដូចនេះចាប់ពីថ្ងៃនេះតទៅខ្ញុំបាទអុឹមជីវ៉ាសុំធ្វើការលាលែងពីតំណែងក្រុមប្រឹក្សាភិបាលសមាគមសិល្បករចាប់ពីថ្ងៃនេះតទៅ
រាល់សកម្មភាពសិល្បៈទាំងឡាយណារបស់ខ្ញុំគឺមិនមានពាក់ព័ន្ធនិងសមាគមសិល្បករនិងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទៀតទេហើយក៏សូមបញ្ជាក់ផងដែរថាផេកសិល្បករកម្ពុជាមិនមែនជាផេករបស់សមាគមសិល្បករឡើយគឺជាផេករបស់ខ្ញុំបាទផ្ទាល់។
លោកអុឹមជីវ៉ាបានលើកឡើងថាខ្ញុំជាកូនអ្នកក្រខ្ញុំគ្មានខ្នងឬអាងអ្នកណានៅពីក្រោយឡើយគឺមានតែខ្លួនមួយដើរក្នុងសង្គម! អ្វីដែលខ្ញុំផុសគឺសុំឲ្យធ្វើការបកស្រាយជួយបំភ្លឺបន្ថែមបើឆ្លើយបានមិនបានជាសិិទ្ធិរបស់ប្រធានបើការលាឈប់របស់ខ្ញុំនិយាយពីមូលហេតុនិងសំណូមពរអត់បានត្រូវគេប្តឹងទៀតនោះខ្ញុំក៏មិនខ្លាចដែរខ្ញុំក៏សុំមេធាវីម្នាក់ការពារជនក្រក្រីមកការងារក្តីឲ្យខ្ញុំដែរព្រោះខ្ញុំជនក្រីក្រជាសិល្បៈក្រីក្រគ្មានលុយគ្មានអំណាចអាងខ្នងដូចគេទេ។ចង់និយាយថាមួយជីវិតខ្ញុំមិនចេះខ្លាចគេទេ..! . ជីវិតកើតមកសម្រាប់ស្លាប់ទៅវិញទេ.. មុននិងក្រោយក៏គង់តែងាប់ដូចតែគ្នាគ្មានអ្នកណាគេចពីសេចក្តីស្លាប់បានទេកើតចាស់ឈឺស្លាប់ ហើយក៏មិនចង់ឈ្នះអ្នកណាដែរ…ខ្ញុំខ្លាចណាស់..ខ្ញុំខ្លាចគេប្តឹងណាស់…ចឹងមានតែទុកឲ្យអ្នកណាគេចង់ឈ្នះចាញ់ប្តឹងចុះចាំខ្ញុំដើតាមក្រោយ។ដោយក្តីគោរពៈអុឹមជីវ៉ា៕ដោយ៖កូឡាប